ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ហួសចិត្ត ! អ្នក​យក​ភាស៊ី​នៅ​ទំនប់​អា​ចាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្វីបើ​រដូវ​បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី ក៏​ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​សម្រាប់​មេរៀន​ទៅ​ថ្ងៃ​បុណ្យ​ទាន​ក្រោយ​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​អាក់អន់ស្រពន់ចិត្ត​នោះ គឺ​ការ​យក​តម្លៃ​ភាស៊ី​ម៉ូតូ ឡាន ហួសហេតុ​ពេក​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​រហូត​ដល់​ផុស​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អ្នកគាំទ្រ comment…

ខេត្តកំពង់ឆ្នាំង ៖ ថ្វីបើ​រដូវ​បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី ក៏​ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​សម្រាប់​មេរៀន​ទៅ​ថ្ងៃ​បុណ្យ​ទាន​ក្រោយ​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​អាក់អន់ស្រពន់ចិត្ត​នោះ គឺ​ការ​យក​តម្លៃ​ភាស៊ី​ម៉ូតូ ឡាន ហួសហេតុ​ពេក​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​រហូត​ដល់​ផុស​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អ្នកគាំទ្រ comment មិន​សប្បាយចិត្ត​គ្រប់​ៗ​គ្នា​នោះ គឺ​ការ​ទៅ​ទស្សនា​និង​លេង​កម្សាន្ត​នៅ​ទំនប់​អា​ចាំង ស្ថិត​នៅ​ឃុំ​អ​ញ្ជា​ញ​រូង និង​ឃុំ​ពេ​ជ​ចង្វា ក្នុងស្រុក​បរិបូរណ៍​ខេត្តកំពង់ឆ្នាំង ។

ក្នុង​បណ្ដាញ​សង្គម​ដែល​មាន Account ឈ្មោះ វី​រៈ​យុទ្ធ បាន​និយាយ​ថា ការ​ទៅ​លេង​កម្សាន្ត​នៅ​ទំនប់ អា​ចាំង​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​មាន​មនុស្ស​ច្រើន​ណែនណាន់តាន់តាប់ ប៉ុន្តែ​អ្វី​ដែល​មិន​សប្បាយចិត្ត គឺ​ភាស៊ី​ម៉ូតូ​បាន​ឡើងថ្លៃ​រហូត​ទៅ​ដល់​មួយ​គ្រឿង ៥០០០​រៀល ចំណែកឯ​រថយន្ត​ធុន​តូច​១​គ្រឿង ១០០០០​រៀល ការ​យក​តម្លៃ​មិន​ប្រក្រតី​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​គ្រប់​គ្នា ពួក​គាត់​បាន​លើក​ឡើង​ថា ម៉ូតូ​មួយ​គ្រឿង បើ​ត្រឹមតែ​តម្លៃ​២០០០​ទៅ​២៥០០​រៀល​នោះ​វា​សមរម្យ ។ ប៉ុន្តែ​បើ​នៅ​ក្នុង​សៀវភៅ​បន្ទុក​ម៉ូតូ​មួយ​គ្រឿង​ដែល​មាន​តម្លៃ​ត្រឹមតែ ៥០០​រៀល​ប៉ុណ្ណោះ ។

ពួក​គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត សូម​មេត្តា​ទប់ស្កាត់​បញ្ហា​នេះ ដើម្បី​ក្នុង​ឱកាស​ឆ្នាំ​ក្រោយ​ៗ ឬ​ក៏​បុណ្យ​ទាន​ផ្សេង​ៗ​កុំឱ្យ​អ្នក​យក​ភាស៊ី​ឡើងថ្លៃ​បែប​នេះ ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​មេឃុំ​ពេ​ជ​ចង្វារ និង​មេឃុំ​អញ្ចាញ​រូង យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ​បើ​តាម​លោក​ឃួ​ន សា​រុំ អភិបាលស្រុក​បរិបូណ៌​បាន​មាន​ប្រសាសន៍​ដោយ​ខ្លី​ថា លោក​មិន​បានដឹង​រឿង​ហ្នឹង​ទេ ? ចាំ​លោក​សួរ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ ។ ប៉ុន្តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ភ្នាក់ងារ​យើង​មិន​អាច​ទទួល​បាន​ព័ត៌មាន​ណាមួយ​ពី​លោក​អភិបាលស្រុក​ទៀត​នោះ​ទេ ដោយ​ទូរ​សព្ទ័​ចូល​គ្មាន​អ្នក​លើក ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​បាន​ប្រាប់​ថា អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ការពារ​នៃ​ឃុំ​ទាំង​ពីរ​ខាងលើ​បាន​ម៉ៅ​ការ​ទៅ​ឱ្យ​អ្នក​ទារ​ភាស៊ី​ក្នុង​តម្លៃ​មួយ​ថ្ងៃ​ចំនួន​១៥ ម៉ឺន​រៀល ដែល​ជា​ធ្វើ​ឱ្យ​អ្នក​យក​ភាស៊ី​បានចិត្ត ដំឡើង​ថ្លៃ​តាម​ទំនើងចិត្ត​បែប​នេះ ហើយ​អាជ្ញា​មូលដ្ឋាន​ធ្វើ​មិនដឹងមិនឮ ពី​ការ​ដំឡើង​ថ្លៃ ហួសប្រមាណ​បែប​នេះ ។

យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត សូម​ជួយ​ទប់ស្កាត់​បញ្ហា​នេះ​ផង ថ្វីបើ​រដូវ​ដាក់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ពិតមែន ប៉ុន្តែ​សម្រាប់​ឆ្នាំ​ក្រោយ​ៗ ទៀត ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង មិន​ត្រូវ​យក​ភាស៊ី​ថ្លៃ ហួសប្រមាណ​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ