ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​សាទរ លោកសួន វិសាល ជាប់ជាប្រធានគណៈមេធាវី​ដដែល…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុត លោកសួន វិសាល បានជាប់ជាប្រធាន​គណៈមេធាវី​នៅក្នុង​អាណត្តិទី១២ នេះ​បន្តទៀត ក្រោមសំឡេងឆ្នោត​គាំទ្រចំនួន​៩៣០សំឡេង​ ​ក្រោយ​មហា​សន្និបាត​គណៈមេធាវី​ ទើបតែ​​​បញ្ចប់​នារសៀលថ្ងៃទី​១៦…

រាជធានីភ្នំពេញ ៖ ទីបំផុត លោកសួន វិសាល បានជាប់ជាប្រធាន​គណៈមេធាវី​នៅក្នុង​អាណត្តិទី១២ នេះ​បន្តទៀត ក្រោមសំឡេងឆ្នោត​គាំទ្រចំនួន​៩៣០សំឡេង​ ​ក្រោយ​មហា​សន្និបាត​គណៈមេធាវី​ ទើបតែ​​​បញ្ចប់​នារសៀលថ្ងៃទី​១៦ តុលា នេះ  ។

​អង្គមហាសន្និបាត ត្រូវ​បាន​ប្រព្រឹត្តទៅរយៈ​ពេល​ពេញមួ​យ​ថ្ងៃ ដោយ​​ស្ថិត​​ក្រោមអធិបតី​ភាព​​លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តធម៌ ព្រមទាំង​មានការចូលរួមពីសមាជិក សមាជិកា​គណៈ​មេធាវី​ជាច្រើន​រូប​ទៀត​ផង​ដែរ ។

គួរបញ្ជាក់ថា លោកសួន វិសាល បានជាប់ឆ្នោតជា​ប្រធាន​គណៈមេធាវី១អាណត្តិ​កន្លង​មក​​ហើយ ​។ ហើយ​រយៈ​ពេល​​ដែលលោកបាន​​ដឹកនាំជាប្រធាន​គណៈមេធាវីចំនួន​២ឆ្នាំ​មក​​នេះ គឺមានការ​កែទម្រង់​ជាច្រើ​ន​នៅ​ក្នុង​គណៈ​មេធាវី​ទាំងមូល ។ ក្នុងនោះ លោក​សួន វិសាល បាន​ទទួល​​​ការ​ស្ងើចសរសើរ​ច្រើន​ពីសមាជិក សមាជិកាពីគណៈមេធាវី ទើប​លោក​​​ឈាន​​មក​ជាប់ឆ្នោតជាប្រធាន​គណៈមេធាវីនេះ​​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ