ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គាត់​ក្អួត​ឈាម​​ស្លា.ប់​ភ្លាម ដោយសារធ្លាយក្រពះ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅ​ខាងជើង​របង​រដ្ឋាករទឹកក្នុងភូមិ​១៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ខណៈ​បុរស​ម្នាក់​បាន​ក្អួត​ធ្លាក់ឈាម​ស្លាប់​នៅ​ចំណុច​ខាងលើ ។…

ខេត្តកំពង់ចាម ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅ​ខាងជើង​របង​រដ្ឋាករទឹកក្នុងភូមិ​១៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ខណៈ​បុរស​ម្នាក់​បាន​ក្អួត​ធ្លាក់ឈាម​ស្លាប់​នៅ​ចំណុច​ខាងលើ ។ បុរស​រូប​នេះ ឈ្មោះ ឌិន សុខ​គា អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សុខ ឃុំ​ទ្រាន ស្រុក​កំពង់សៀម ។

នគរបាល​ក្រុង​កំពង់ចាម​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ៗ នគរបាល​ព្រហ្មទណ្ឌ​រួម​នឹង​នគរបាល​បច្ចេកទេសបាន​ចុះ​ទៅ​ដល់ ហើយ​សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​សង្កាត់កំពង់ចាម ធ្វើ​កោ​សល្យវិច័យ​សព​បង្ហាញ​ថា ការ​ស្លាប់​នេះ​គឺ​ដោយសារ​ធ្លាយ​ក្រពះ ។ ប្រពន្ធ​របស់​សព​ឈ្មោះ ធាន ស្រ៊​ន់ និយាយ​ថា ប្ដី​របស់​គាត់​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ ព្រមទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ តែ​មិន​ដែល​មាន​បញ្ហា​ទំនាស់​នៅ​ក្នុង​គ្រួសារ​ទេ ។

នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្ដី​គាត់​បាន​ឌុ​ប​បន្លែ​យក​មក​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ។ បន្ទាប់​ពី​បាន​ដាក់​បន្លែ​រួច ប្ដី​គាត់​បាន​យួរ​ត្រី​ចេញ​មក​មុន ឯ​គាត់​ដើរមក​តាម​ក្រោយ ខណៈនោះ​ស្រាប់តែ​ឃើញ​ប្ដី​ដួល​ដេក​នៅ​លើ​ដី​ដោយ​មាន​ឈាម​ហូរ​តាម​មាត់​ផង ។

ភ្លាម​ៗ គាត់​បាន​ស្រែកហៅ​គេឯង​ឲ្យ​ជួយ​ប្ដី​របស់​គាត់ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ប្ដី​បាន​ស្លាប់តែ​ម្ដង ដោយ​មាន​ឈាម​ហូរ​តាម​ច្រមុះ​និង​មាត់​ក្រហមច្រាល ៕

អត្ថបទសរសេរ ដោយ