ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាក់​ពី​ទស្សនកិច្ច​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ នៅ​រុស្ស៊ី

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ បាន​អះអាង​នា​ថ្ងៃ​ទី​១៦​ តុលា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន បាន​ទទួល​ការ​អញ្ជើញ​មួយ ហើយ​លោក​​ចង់​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​រុ​ស្ស៊ី​។…

ប្រទេស​រុ​ស្ស៊ី ៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ បាន​អះអាង​នា​ថ្ងៃ​ទី​១៦​ តុលា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន បាន​ទទួល​ការ​អញ្ជើញ​មួយ ហើយ​លោក​​ចង់​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​រុ​ស្ស៊ី​។

បើ​តាម​លោក​ប៉េ​ស្កូវ​ថា​ កាលបរិច្ឆេទ ​និង​ទីកន្លែង​នៃ​ការ​ជួប​គ្នា នឹង​ពិភាក្សា​តាម​ផ្លូវ​ការ​ទូត​។​ ទោះបី​យ៉ាងណា​តាម​សេចក្ដីរាយការណ៍​របស់​កាសែត​រុ​ស្ស៊ី IZVESTIA ដែល​ដក​ស្រង់​ប្រភព​ការទូត​កូរ៉េ​ខាងត្បូង​ថា លោក​គី​ម ​ជុង​អ៊ុ​ន ​អាច​មក​កាន់​រុ​ស្ស៊ី​នា​ដំណាច់​ខែ​តុលា ​ឬ​ដើមខែ​វិច្ឆិកា​។ ហើយ​​ក្នុង​ចំណោម​កន្លែង​នៃ​ការ​ជួប​ពិភាក្សា​គ្នា​ជាយថាហេតុ ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន អាច​នៅ​ក្រុង​មូ​ស្គូ​ ឬ​ក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​។

កាលពីដើម​ខែកញ្ញា​ប្រធាន​ព្រឹទ្ធសភា​រុ​ស្ស៊ី​លោកស្រី​វ៉ា​ឡេ​នទី​ណា​ម៉ាត​វី​អេ​ន​កូ ធ្លាប់​ប្រកាស​ថា ​លោកស្រី​បាន​ប្រគល់​សេចក្ដី​អញ្ជើញ​របស់​លោកពូ​ទី​ន ជូន​ដល់​លោក​គី​ម​ជុង​អ៊ុ​ន ​ដើម្បី​ឲ្យ​លោក​មក​បំពេញ​ទស្សនកិច្ច​មួយ​នៅ​រុ​ស្ស៊ី​។ ​លោក​គី​ម​ថ្លែង​ថា​ ត្រៀម​មក​បំពេញ​ទស្សនកិច្ច​មួយ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ