ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នៅ​តែ​បន្តសកម្មភាព​ដឹកឈើ​ដដែល​នៅ​ស្រុក​កែវ​សីមា​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​ទាំង​ព្រឹក​ព្រលឹម រួច​បញ្ជូន​ឲ្យ​ជំនាញ​បរិស្ថាន ករណី​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​អាម…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​ទាំង​ព្រឹក​ព្រលឹម រួច​បញ្ជូន​ឲ្យ​ជំនាញ​បរិស្ថាន ករណី​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សេចក្តីរាយការណ៍​បន្ត បច្ចុប្បន្ន​នៅ​ស្រុក​កែវ​សីមា​ឈ្មួញ​ឈើ​នៅ​តែ បន្តសកម្មភាព​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​ដដែល ដែល​សកម្មភាព​ទាំងនេះ​ត្រូវ​បាន​ពួក​គាត់​សង្ស័យ​ថា អាច​ក្រុម​ឈ្មួញ និង​មន្ត្រី​សមត្ថកិច្ច​ដែល​ឈរជើង​ចាំ​ដេញ​ឡាន​ដឹកឈើ​ទាំងនេះ​ត្រូវរ៉ូវ​គ្នា បើ​បង់លុយ​រាប់​ក្បាល​ឡាន​ឲ្យ​អាច​ដឹកឈើ​បាន​យ៉ាង​រលូន តែបើ​លួច ឬ​គេច​គឺ​ចាប់​បង្ក្រាប​ហើយ​បើ​និយាយ​មិន​ត្រូវ​ថ្លៃ​គ្នា គឺ​បញ្ជូន​ទៅ​ជំនាញ​តែ​ម្តង ។ សេចក្តីរាយការណ៍​ថា គេ​ឃើញ​មាន​មន្ត្រី​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តាម​ផ្លូវ​រួម​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មន្ត្រី​អាវុធហត្ថ ទាហាន​ដឺ​បេ ។

ក្នុង​ករណី​បង្ក្រាប​បទ​ដឹកឈើ​ខុសច្បាប់​ខាងលើ​មន្ត្រី​បរិស្ថាន មិន​ទាន់​បាន​រាប់​ចំនួន​ឈើ​ច្បាស់លាស់​នៅឡើយ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ព​ណ៍​សំបក​ឱ​ឡឹ​ក ស្លាក​លេខ​ភ្នំពេញ 2Q- 1363 ដឹកឈើ​សុ​ក្រំ បច្ចុប្បន្ន​បាន​ប្រគល់​វត្ថុ​តាង​ទៅ​ដែនជម្រកសត្វព្រៃ​កែ​សីមា ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ