ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​គួរ​ឱ្យ​ខ្លាច ខណៈ​ខ្ទេច​អស់​ម៉ូតូ​២​គ្រឿង រីឯ​បុរស​ម្នាក់​ក៏​របួសធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​រលាក​ពេញ​ផ្ទៃមុខ និង​ខ្លួនប្រាណ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​បុរស​ជា​កម្មករ​ផែ​ម្នាក់​ដាក់​ឆ្នាំង​ដាំបាយ​ហើយ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ទៅ​ប៉ះ​ជាមួយ​និង​ប៊ីដុង​សាំង​មួយ​ដែល​នៅ​ក្បែរ​នោះ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រោង​ដែល​ធ្វើ​អំពី​ដែក​ប្រក់​តង់​តូច​មួយ ហើយ​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​នោះ​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​រលាក​ពេញ​ផ្ទៃមុខ និង​ខ្លួនប្រាណ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​បុរស​ជា​កម្មករ​ផែ​ម្នាក់​ដាក់​ឆ្នាំង​ដាំបាយ​ហើយ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ទៅ​ប៉ះ​ជាមួយ​និង​ប៊ីដុង​សាំង​មួយ​ដែល​នៅ​ក្បែរ​នោះ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រោង​ដែល​ធ្វើ​អំពី​ដែក​ប្រក់​តង់​តូច​មួយ ហើយ​ម៉ូតូ​ចំនួន​២​គ្រឿង​ទៀត​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​នោះ​។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​កំ ពុង​ផែ​អណ្តែត (​ក្បែរ​ភោជនីយដ្ឋាន​ទី​តា​និក​) ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ ឈ្មោះ ធូ ចែ​ម អាយុ​២៧​ឆ្នាំ មុខរបរ​ជាងដែក សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​រោង​មួយ​លើ​ផែ​អណ្តែត​ជា​កន្លែង​កើតហេតុ​ខាងលើ​។

មុន​ពេល​កើតហេតុ បុរស​ម្នាក់​ឈ្មោះ អុង តាក់ អាយុ​៥០​ឆ្នាំ ជា​កម្មករ​ផែ បាន​ដាក់​ឆ្នាំង​ដាំបាយ​នៅ​លើ​ចង្ក្រានហ្គាស នៅ​ស្នាក់​ក្នុង​រោង​ស្នាក់​នៅ​របស់​ពួក​គាត់​មួយ ដែល​ធ្វើ អំពី​ដែក​ប្រក់​តង់ ពណ៌​ខៀវ​មួយ​នៅ​លើ​ផែ​អណ្តែត​ខាងលើ ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BN-១៦៧៤ នៅ​ក្បែរ នោះ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ដែល​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​ធ្វើការ​ជាមួយ​គ្នា​កំពុង​តែ​ដាំបាយ​ក្នុង​រោង​ស្នាក់​នៅ​របស់​ខ្លួន​នោះ ក៏​ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ខ្ទាត​ផ្កាភ្លើង​ទៅ​ប៉ះ​ជាមួយនឹង​ប៊ីដុង សាំង​មួយ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

ភ្លាម​នោះ​កម្លាំង​ប្រជា​ការពារ​របស់​សាលា​ខណ្ឌដូនពេញ ក៏​បាន​ចេញ​រ៉ឺ​ម៉ក​ដឹក​ធុង​ទឹក​ដែល​ប្រើ​សម្រាប់​បាញ់​សម្អាត​តាម​ដងផ្លូវ​ចំនួន​២​គ្រឿង​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

ក្នុង​ហេតុការណ៍​នេះ​ បណ្តាល​អោយ​បុរស​ម្នាក់​ជា​ជាងដែក​ត្រូវ​បាន​ភ្លើង​ឆេះ​រលាក​ពេញ​ផ្ទៃមុខ និង​ពេញ​ខ្លួនប្រាណ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ម៉ូតូ​ទាំង ២​គ្រឿង​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច​អស់​គ្មាន​សល់​ផង​ដែរ​។

ក្នុង​ករណី​អគ្គិភ័យ​ឆេះ​រោង​នៅ​លើ​ផែ​អណ្តែត​ខាងលើ ដែល​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​នៅ​ពេល​ដាំបាយ​នេះ បុរស​ជាងដែក​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រ៉ឺ​ម៉ក ហើយ​ម៉ូតូ​​មួយ​គ្រឿងម៉ាក​ហុង​ដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៧ ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​នៅ​តែ​ឆ្អឹង និង​ម៉ូតូ​មួយ​គ្រឿង​ទៀតម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ស្មាស់​ ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​ស្ទើរតែ​អស់ និង​រង​ការ​ខូចខាត​ទាំងស្រុង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ