ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងតូចបាត់បងៗ​ដើរយំរហូត​ដល់ផ្ទះ…រឿង​រន្ធត់កើតឡើង​​ផ្អើល​​ភូមិ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ប្រុស​២​នាក់​ក្នុង​ចំណោម៣​នាក់​ ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់ទឹកស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពួក​គេ​នាំ​គ្នា​យក​បាយ​ទៅ​ឲ្យ​ជីតា​ ដែល​កំពុង​បោច​ត្រកៀត​នៅ​មាត់បឹង ​កាលពី​ថ្ងៃ​ទី​១៣  តុលា វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់ នៅ​ភូមិ​ព្រែ​ផ្តៅ​«​ក​»…

ខេត្តតាកែវ ៖ ក្មេង​ប្រុស​២​នាក់​ក្នុង​ចំណោម៣​នាក់​ ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​លង់ទឹកស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពួក​គេ​នាំ​គ្នា​យក​បាយ​ទៅ​ឲ្យ​ជីតា​ ដែល​កំពុង​បោច​ត្រកៀត​នៅ​មាត់បឹង ​កាលពី​ថ្ងៃ​ទី​១៣  តុលា វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់ នៅ​ភូមិ​ព្រែ​ផ្តៅ​«​ក​» ឃុំ​ព្រែ​ផ្តៅ ស្រុក​អង្គរបុរី ។ឧប្បត្តិហេតុ​លង់ទឹក​នេះ កើតឡើង​ខណៈ​ក្មេងប្រុស​ទាំង​៣​នាក់​ យក​បាយ​ទៅ​ឲ្យ​ជីតា​រួច ក៏​នាំ​គ្នា​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​ដើរ​ផ្លូវ​កាត់​ឆ្លង​ទឹក​ប្រឡាយ ​ក៏​លង់​ស្លាប់​២​នាក់​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ភី ឆុ​ន អធិការ​នគរបាល​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​លង់ទឹក​ស្លាប់​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ហុ​ី​មមក​រា អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ហុ​ី​មបញ្ញា អាយុ​៨​ឆ្នាំ ឪពុក​ឈ្មោះ ហុ​ី​ម អៃ ម្តាយ​ឈ្មោះ សំ ភ័ក្ត្រ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​ដោយ​ទុក​កូន​ទាំង​៣​នាក់​ ឲ្យ​នៅ​ជាមួយ​យាយ​តា​ជួយ​​មើលថែ ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ពេល​ក្មេង​ប្រុសទាំង​២​នាក់​បងប្អូន​លង់ទឹក​នោះ ប្អូនស្រី​ម្នាក់​ដែល​ទៅ​ជាមួយ​មិន​បាន​ដើរ​ឆ្លង​ទឹក​ទេ ។ លុះ​បាត់​បងប្រុស​ទាំង​២​នាក់​យូរ​ពេក ក្មេង​ស្រី​ក៏​ដើរ​យំ​ត្រឡប់​ទៅ​ប្រាប់​ជីតា​ដែល​កំពុង​បោច​ត្រកៀត​វិញ ពេល​នោះ​ក៏​មានការ​ឆោឡោ​ឡើង​ដឹងដល់​អ្នក​ភូមិ​បាន​នាំ​គ្នា​ចុះ​ក្នុង​ប្រឡាយ​រាវរក​សព​យក​មក​ផ្ទះ​ធ្វើបុណ្យ ។ មិនដឹង​ថា តើ​ឪពុក​ម្តាយ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ស្លុតចិត្ត​បែប​ណា​ឡើយ បើ​កូន​៣​នាក់​ស្លាប់​២​នាក់​​ទៅ​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ