ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំណឹង​សម្ងាត់​! ចុះ​ភ្លាម​ឃើញ​ស្តែង​​ជិះ​ម៉ូតូ​ឌុប​គ្នាដើរលក់​គ្មាន​ញញើត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​២​នាក់​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា​យក​ថ្នាំ​ញៀន​ទៅ​ចែកចាយ​ក្នុងភូមិ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្រែ​មាន់…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​២​នាក់​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា​យក​ថ្នាំ​ញៀន​ទៅ​ចែកចាយ​ក្នុងភូមិ​។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ស្រែ​មាន់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ខាងលើ ទី​១-​ឈ្មោះ នួន ហឺ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ទី​២-​ឈ្មោះ​ទក កំសត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​គ្រឿងញៀន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ចុះ​បង្ក្រាប​មុខសញ្ញា​ខាងលើ សមត្ថកិច្ច​ទទួល​សេចក្តីរាយការណ៍​សម្ងាត់​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ​ថា បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ចូល​ភូមិ​ពួក​គាត់​គួរ​ឲ្យ​សង្ស័យ តែ​មិនដឹង​ពី​បំណង​ពួក​គេ ចង់​ធ្វើ​សកម្មភាព​ល្មើស​អ្វី​ទេ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​បាន​ចុះ​ស្រាវជ្រាវ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដឹក​គ្នា​ក្នុងភូមិ​កើតហេតុ​ខាង​លើ ក៏​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​ឆែកឆេរ​។ ក្រោយ​ឆែក​លើ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួច សមត្ថ​កិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១១​កញ្ចប់​នៅ​នឹង​ខ្លួន​ពួក​គេ​តែ​ម្តង ព្រមទាំង​ទូរស័ព្ទ​៣​គ្រឿង និង​ម៉ូតូ​១​គ្រឿង ហើយ​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​មក​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​ដើម្បី​សាកសួរ​បន្ត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​ឆ្លើយ​សារភាព​ថា «​ថ្នាំ​ញៀន​ទាំងអស់​គឺជា​របស់​ខ្លួន​ដែល​យក​ទៅ​លក់​ឱ្យ​ម៉ូយ​នៅ​ចំណុច​ខាងលើ តែ​ម៉ូយ​មិន​ទាន់​មក​យក​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ហើយ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នេះ​អស់​រយៈ​ពេល​​ជិត​២​ឆ្នាំ​មក​ហើយ ទើប​លើក​នេះ​ភ្លាត់​ស្នៀង​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​»​។ លុះ​នៅ​ព្រឹក​​ថ្ងៃ​ទី​១៦ តុលា ក្រោយ​កសាង​សំណុំរឿង​រួចរាល់ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​ការិយា​ល័យ​ជំនាញ​គ្រឿងញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ