ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលឡានក្រុង​ដឹកជីវិតគេចោល​ពេញផ្លូវ…ហើយប្រុចបាត់ស្រមោលឈឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី១៤ ខែតុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ចំណុច​ផ្លូវ​ប្រសព្វ​អក្សរ​Y ស្ថិត​ក្នុង​សំព្រោ​ច ស្រុក​ស្ទោង ។ លោក​វរសេនីយ៍ត្រី…

ខេត្តកំពង់ធំ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី១៤ ខែតុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ចំណុច​ផ្លូវ​ប្រសព្វ​អក្សរ​Y ស្ថិត​ក្នុង​សំព្រោ​ច ស្រុក​ស្ទោង ។ លោក​វរសេនីយ៍ត្រី តាន់ ឆេ​ង​នឿ​ន អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ខាង​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​ថ្លែង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មេគង្គ​អុ​ិ​ច​ប្រេស្ស ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​លឿងលា​យស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ៣A-១៣៦៥ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ខាង ជើង ។

អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ព្រោះក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។ នៅ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ រថយន្ត​របស់ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នេះ ក៏​បាន​បុក​ជាមួយនឹងរថយន្ត​សាំ​យ៉ុ​ង ពណ៌​
ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២N-១៨៤៨ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​២​នាក់ គឺ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង ​ឈ្មោះ គា​ម តូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ឌិន ចន្ទ​ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។ ចំណែក​អ្នកដំណើរ​ដែល​ជិះ​នៅ​លើ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អុ​ិ​ច​ប្រេស្ស​ជា​ច្រើន​នាក់រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ខាង​ក្រុមហ៊ុន​បាន​ឲ្យរថយន្ត​ផ្សេង​មក​ដឹក​សាង​យក​ភ្ញៀវ​ទាំង​យប់ ។ លោក​អធិ ការរង​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អុ​ិ​ច​ប្រេស្សបើកបរ​មិន​ប្រកាន់​ស្តាំ រួម​ផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​មាន​ល្បឿន​លឿន​ផង ៕ ​

អត្ថបទសរសេរ ដោយ