ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ស្តែង​ៗនឹង​ភ្នែក… ស្រីដ៏​ស្រស់​ស្អាត​ធ្លាក់​ពីលើ​អគារ​ដ៏​ខ្ពស់

5 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្កា​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត ក្រោយ​​ធ្លាក់​ចុះ​ពី​ជាន់​ទី​២៤ នៃ​អគារ​។ មូលហេតុ​នៃ​ការ​ធ្លាក់​នោះ គឺ​បណ្តាល​មក​ពី​ឈរ​ថត…

ព័រ​ទុ​យ​ហ្កា​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត ក្រោយ​​ធ្លាក់​ចុះ​ពី​ជាន់​ទី​២៤ នៃ​អគារ​។ មូលហេតុ​នៃ​ការ​ធ្លាក់​នោះ គឺ​បណ្តាល​មក​ពី​ឈរ​ថត Selfie ក្បូរក្បាច់​ច្រើន​ពេក បណ្តាល​ឲ្យ​បាត់បង់​ការ​ទប់​លំនឹង​ខ្លួនឯង​។

អ្នកគ្រូ​បង្រៀន​​អាយុ​៤៤​ឆ្នាំ ឈ្មោះ Sandra Manuela Da Costa Macedo ត្រូវ​បាន​កម្មករ​សំណង់​នៅ​អគារ​ក្បែរ​នោះ​ថត​បាន​សកម្មភាព​ពេល​កំពុង​ថត Selfie​។ អ្នក​បាន​សម្រិតសម្រាំង​យ៉ាង​ខ្លាំង ចំពោះ​ក្បាច់​ថត​របស់​នាង រហូត​ដល់​បាត់បង់​លំនឹង​ជើង បណ្តាល​ឲ្យ​ធ្លាក់​ចុះ​ពី​ជាន់​ទី​២៤ មក​ក្រោម​បាត់បង់​ជីវិត​។ រឿងហេតុ​នេះ​កើតឡើង​នៅ​កាលពី​ថ្ងៃ​សុក្រ​ពេល​ព្រឹក នា​អគារ Luxor Tower ដែល​ស្ថិត​នៅ Panama City​។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ពេល​ដែល​នាង​ធ្លាក់ គឺ​នៅ​តែ​កាន់​ដង​ថត Selfie ជាប់​នឹង​ដៃ​។ ប៉ូលិស​បាន​ទាញ​សេចក្តីសន្និដ្ឋាន​ថា នេះ​មក​ពី​កម្លាំង​ខ្យល់​បក់​បុក​ខ្លួន​របស់​ជន​រង​គ្រោះ ទើប​ធ្វើ​ឲ្យ​នាង​ធ្លាក់​ចុះ​មក​ក្រោម​បែប​នេះ​។

ក្រោយ​ពី​បានដឹង​ដំណឹង​នេះ​ហើយ មហាជន​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​បាន​រិះគន់​យ៉ាង​ធ្ងន់​ៗ​ថា ឲ្យ​អ្នក​ដែល​ស្លាប់ ធ្វើ​បែប​នេះ​ពិតជា​គ្មាន​ប្រយោជន៍​ទាល់តែ​សោះ​។ តើ​លោក​អ្នក​គិត​យ៉ាងណា​ដែរ ចំពោះ​គ្រូបង្រៀន​ម្នាក់​នេះ? វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញ​ពី ៖ Hildergarn

https://www.youtube.com/watch?v=zLUCFgC7vmo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ