ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​២​នឹង​ស្ដារ​ឡើង​វិញ​កា​រត​ភ្ជាប់​ផ្លូវថ្នល់​និង​ផ្លូវដែក​នៅ​ព្រំដែន

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​គ្នា កាលពី​ថ្ងៃ​ទី​១៥ ​តុលា​ ស្ដារ​ឡើង​វិញ​កា​រត​ភ្ជាប់​ផ្លូវថ្នល់​ និង​ផ្លូវដែក ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតចូល​ជិត​គ្នា ចាប់ផ្ដើម​ក្រោយ​ការ​សន្យា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​…

ប្រទេស​កូរ៉េ​ទាំង​២ ៖ អាជ្ញាធរ​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​គ្នា កាលពី​ថ្ងៃ​ទី​១៥ ​តុលា​ ស្ដារ​ឡើង​វិញ​កា​រត​ភ្ជាប់​ផ្លូវថ្នល់​ និង​ផ្លូវដែក ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតចូល​ជិត​គ្នា ចាប់ផ្ដើម​ក្រោយ​ការ​សន្យា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​ តំបន់​ហាម​មិន​ឲ្យ​មាន​យោធា ដែល​បែងចែក​កូរ៉េ​ទាំង​២​។ ​កិច្ចព្រមព្រៀង​នេះ​សម្រេច​បាន ក្រោយ​ការ​ជួប​គ្នា​កំពូល​៣​លើក​រវាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​MOON JAE IN ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​និយាយ​ថា កូរ៉េ​ទាំង​២​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ក្រោយ​ការ​ចរចា​គ្នា​ដោយ​ស្មោះស្ម័គ្រ លើ​បណ្ដា​ផែនការ​សកម្មភា​ព​ ដើម្បី​ពង្រីក​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឲ្យ​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​។ ​ពិធី​បើក​ការ​​ត​ភ្ជាប់​ផ្លូវដែក ​និង​ផ្លូវថ្នល់​រវាង​កូរ៉េ​ទាំង​២ នឹង​រៀបចំ​ធ្វើ​នា​ដំណាច់ខែ​វិច្ឆិកា​ ឬ​ដើមខែ​ឆ្នូ។

ផ្លូវថ្នល់ ​និង​ផ្លូវដែក​ត​ភ្ចា​ប់​កូរ៉េ​ទាំង​២​ត្រូវ​បាន​កាត់​ផ្ដាច់​ចាប់តាំងពី​បញ្ចប់សង្គ្រាម​កាលពី​ឆ្នាំ​១៩៥៣​មក​។ ​ម្យ៉ាងទៀត​ភាគី​ទាំង​២​បាន​សម្រេច​ជួប​គ្នា​ជា​ថ្មី​នា​ដំណាច់ខែ​វិច្ឆិកា ដើម្បី​​គ្រោង​ដាក់​បេក្ខភាព​រួម​គ្នា​សម្រាប់​ទទួល​រៀបចំ ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០៣២ ហើយ​ជំរុញ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​អ៊ី​ន​ធើ​រ​ណេ​ត រវាង​បណ្ដា​សមា​ជិក​គ្រួសារ​ដែល​ព្រាត់​គ្នា​ចាប់តាំងពី​មាន​ជម្លោះ​មក​។

ម្យ៉ាងទៀត​សមាជិក​អគ្គសេនាធិការ​កងទ័ព​នៃ​ប្រទេស​ទាំង​២ ត្រូវ​ជួប​គ្នា​នា​ពេល​ខាង​មុខ​ឆាប់​ៗ ដើម្បី​កំណត់​ពី​បណ្ដា​បែបបទ​នៃ​កិច្ចព្រមព្រៀង​យោធា ដែល​ចុះហត្ថលេខា​នា​ឱកាស​​នៃ​ការ​ជួប​គ្នា​កាលពី​ខែ​មុន ដែល​គ្រោង​បង្កើត​គណៈកម្មាធិការ​ការពារ​រួម​មួយ បញ្ឈប់​សមយុទ្ធ​យោធា បង្កើត​តំបន់ហាមឃាត់​ការ​ហោះហើរ​នៅ​តាម​ព្រំដែន​ព្រមទាំង​ការ​ដោះ​មីន នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព​។

ម្យ៉ាងទៀត​កូរ៉េ​ទាំង​២​ និង​ទីបញ្ជាការដ្ឋាន​អ​.​ស​.​ប​ប្រចាំ​កូរ៉េ បាន​ជួប​ប្រជុំ​គ្នា​ត្រីភាគី​ជា​លើក​​ដំបូង​កាលពី​ថ្ងៃ​ទី​១៦ ​តុលា ដើម្បី​ពិភាក្សា​ពី​ការ​រំសាយ​យោធា​នៅ​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។ ​ការ​ជួប​គ្នា​នោះ​ក៏​ត្រូវ​ពិនិត្យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​រំសាយ​យោធា​នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ពិសេស​ការ​ដោះ​គ្រាប់​មីន ការ​ដក​ចេញ​បណ្ដា​ប៉ុស្តិ៍​យាម​ និង​កែ​លម្អ​បណ្ដា​ឧបករណ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​។​ ការ​ជួប​គ្នា​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ