ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​សច្ចំ​ភ្នំ​ត្បែង មហាជន​ទូ​ទាំង​ខេត្ត​គោរព និង​មាន​ជំនឿ​លើ​ឫ​ទ្ធី​បារមី

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រូបសំណាក​លោកតា​សួង នៅ​រង្វង់​មូល​ទីប្រជុំជន​ស្រុក​គូលែន​ខេត្ត​ព្រះ​វិហារ ត្រូវ​មហាជន​ទូ​ទាំង​ខេត្ត​គោរព និង​មាន​ជំនឿ​លើ​ឫ​ទ្ធី​បារមី ។ លោកតា​សួង ជា​អ្នក​សច្ចំ​​ភ្នំ​ត្បែង ហើយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ថា…

ខេត្តព្រះវិហារ ៖ រូបសំណាក​លោកតា​សួង នៅ​រង្វង់​មូល​ទីប្រជុំជន​ស្រុក​គូលែន​ខេត្ត​ព្រះ​វិហារ ត្រូវ​មហាជន​ទូ​ទាំង​ខេត្ត​គោរព និង​មាន​ជំនឿ​លើ​ឫ​ទ្ធី​បារមី ។ លោកតា​សួង ជា​អ្នក​សច្ចំ​​ភ្នំ​ត្បែង ហើយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ថា ​តែងតែ​ជួយ​ថែរក្សា​ភូមិ​ស្រុក​ឲ្យ​មាន​ក្តី​សុខ។

លោកតា​សួង បាន​ទទួលមរណភាព​ទៅ​ហើយ សព​របស់​គាត់​កំពុង​តម្កល់​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ។

លោក​អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ ថ្លែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាម​ជំនឿ ត​ៗ​គ្នា​ជា​ច្រើន​ឆ្នាំ​មកនេះ​ប្រជាពលរដ្ឋ​បាន​គោរព​ចំពោះ​លោកតា​សួង​ដោយ​គ្មាន​ការ​បោះ​បង់​ឡើយ ។

លោកតា​សួង គឺជា​អ្នក​សច្ចំ​ភ្នំ​ត្បែង​ដែល​មាន​ឫ​ទ្ធី​បារមី​ខ្លាំងពូកែ ចេះ​ព្យាបាល​ជម្ងឺ ដែល​មនុស្ស​គ្រប់​គ្នា​មិន​ថា​នៅ​ស្រុក​គូលែន ឬ​ខេត្តព្រះវិហារ​ទាំងមូល​ទេ តែងតែ​គោរព​បូជា​ដល់​​លោកតា​សួង​ជា​ប្រចាំ​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេង​ៗ ។

លោក​អ៊ុ​ន ចាន់​ដា ថ្លែង​ថា​« មុន​នឹង​មានការ​សម្រេច​យក​រូប​លោកតា​សួង មក​ធ្វើ​ជា​រូប​សំណាក​តាំងនៅ​ក្នុង​រង្វង់​មូល​ទីប្រជុំជន​ស្រុក​គូលែន​នេះ គឺ​អាជ្ញាធរ​បាន​ជួប​ពិភាក្សា និង​​សុំ​យោបល់​ពី ចៅ​ៗ​របស់​លោកតា​សួង​ដែល​បាន​រស់នៅ​ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ មក​ដល់​សព្វ​ថ្ងៃនេះ​រួច​ជា​ស្រេច​ហើយ ដើម្បី​ឧទ្ទិស​ដល់​ដួង​ព្រលឹង​របស់​លោកតា​សួង មក​ជួយ​បីបាច់​ថែរក្សា​ប្រជាជន​កម្ពុជា ទាំងអស់​ឲ្យ​មាន​សេចក្តីសុខ ។

លើស​ពី​នេះ​ទៅ​ទៀត​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកដំណើរ​ទាំង​ជាតិ និង​អន្តរជាតិ ឆ្លងកាត់​ស្រុក​​គូលែន អាច​មានឱកាស​បានឃើញ និង​ចុះ​អុជ​ធូប គោរព​បូជា និង​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បានដឹង​ពី​ប្រវត្តិ​ដ៏​អស្ចារ្យ​របស់​លោកតា​សួង ។ មួយវិញទៀត​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កាន់​ខេត្តព្រះវិហារ ក៏​ដូច​ជាទី​ប្រជុំជន​ស្រុក​គូលែន​កាន់តែ​ច្រើន ដើម្បី​បាន​ស្គាល់​លោកតា​សួង »​។

បើ​តាម​លោ​មក​អភិបាលខេត្ត សព​លោកតា​សួង បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្ត​​សុរិន្ទ ប្រទេស​ថៃ ហើយ​ទាក់ទាញ​អ្នកទេសចរ​កាន់តែ ច្រើន​ឡើង​ៗ ទៅ​ទស្សនា ។ ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​មាន​ជំនឿ​ថា កាលពី​សម័យ​មុន លោកតា​សួង មាន​បារមី​ខ្លាំង​ពូកែ​ហើយ​នៅ​ពេល​ស្រុកភូមិ​មាន​គ្រោះអាសន្ន តែងតែ​មក​ប្រាប់ ឬ​ពន្យល់​ស​ប្តិ​ឲ្យ​ប្រជាជន​ដឹង​មុន ។

រូបសំណាក​លោកតា​សួង កសាង​ឡើង​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះ​វិហារ ក្រោម​ជំនួយ​ឧបត្ថម្ភ ពី​អភិបាលខេត្ត និង​សប្បុរសជន​នានា​នៅ​ក្នុង​ខេត្ត ។ ការ​សាង​សង់​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា គ្រោង​ឲ្យ​រួចរាល់​នៅ​ពេល ឆាប់​ៗ ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ