ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្តី​ប្រពន្ធ​នេះ​ប៉ូលិស​ដេញចាប់​ពេញ​វាលស្រែ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ធ្វើការ​ស្ទាក់​ដេញចាប់​បាន​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក…

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ធ្វើការ​ស្ទាក់​ដេញចាប់​បាន​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​វាលស្រែ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មាន​ប្តី​ឈ្មោះ ស៊ន ពិ​សិទ្ធ ហៅ​(​សាំ​) អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ,​ឃុំ​បន្ទាយដែក ,​ស្រុក​កៀនស្វាយ , ខេត្តកណ្តាល ។ រីឯ​ប្រពន្ធ​មានឈ្មោះ ជា ស្រី​នុ​ច អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ជាមួយ​គ្នា ។ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​២១​កញ្ចប់ (​តូច​២០​កញ្ចប់ ធំ​១​កញ្ចប់​) កាំភ្លើង​កែ​ច្នែ កាំភ្លើង​ខ្យល់​១​ដើម កាំភ្លើងខ្លី​ជ័រ​១​ដើម កូន​កាបូបស្ពាយ​ពណ៌​ខ្មៅ​១ ដប់​សម្រាប់​ជក់​ថ្នាំ​ញៀន​ជា​ច្រើន កូន​កាបូបដៃ​ពណ៌​ខ្មៅ​១ ដែកកេះ​ហ្គា​ស​ចំនួន​៤ ទុយោ​ជ័រ​១​កញ្ចប់​ធំ គ្រាប់ឃ្លី​ដែក​១​ប្រអប់ និង​សម្ភារ​:​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក បាន​ធ្វើការ​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​កណ្តាល​លើ ,​ឃុំ​បន្ទាយដែក​ក៏​បាន​ជួប​ជនសង្ស័យ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​តែ​ដើរ​នៅ​តាម​វាលស្រែ​ដែល​ជា​កន្លែង​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន (​មុខសញ្ញា​ចាស់​) ។

ពេល​នោះ​ជនសង្ស័យ​បានឃើញ​កម្លាំង​សមត្ថកិច្ច​ក៏​រត់​តាម​ភ្លឺស្រែ​សំដៅ​ទៅ​ផ្លូវលំ តែ​ត្រូវ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​ដេញ​ទាន់​ឃាត់ខ្លួន​បាន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​ក៏​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២១​កញ្ចប់ (២០​តូច​១​ធំ​) នៅ​ក្នុង​កាបូបយួរ ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​ទាំង​ពីរ​ទម្លាក់​ចោល ហើយ​កម្លាំង​ប៉ុស្តិ៍​ក៏​បាន​នាំ​ជនសង្ស័យ​ទាំង​ពីរ​នាក់​មក​ប៉ុស្តិ៍​នគរបាល​បន្ទាយដែក ដើម្បី​សួរនាំ ។

ក្រោយ​សាកសួរ​រួច​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​២១​កញ្ចប់​នេះ ពិតជា​របស់​ខ្លួន​ប្រាកដ​មែន ។ យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​នគរបាល​ជំនាញ​ស្រុក​កៀនស្វាយ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ