ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមើល…បណ្តេញក្រុមម៉ាហ្វីយ៉ាចិនប្រុស-ស្រីចេញពីកម្ពុជាវិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ស៊ីសង​ និងកម្លាំង​ក្រសួង​សន្តិសុខ​របស់​ប្រទេស​ចិន​ បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៩១​នាក់​ក្នុង​នោះ​ស្រី​២១​នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ស៊ីសង​ និងកម្លាំង​ក្រសួង​សន្តិសុខ​របស់​ប្រទេស​ចិន​ បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៩១​នាក់​ក្នុង​នោះ​ស្រី​២១​នាក់ តាម​ជើង​យន្តហោះ​ពិសេស​មួយ​គ្រឿង​របស់​រដ្ឋាភិបាល​ចិន​ នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា បាន​ប្រាប់​ឱ្យ​ដឹង​ថា តាង​នាមរូប​ខ្ញុំ​ផ្ទាល់​ដែល​ជា​តំណាង​ឲ្យ​អគ្គ​នាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​និង​កម្លាំង​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​ណេ​ត និង​កម្លាំង​នគរបាល​ក្រសួង​សន្តិសុខ​របស់​ប្រទេស​​ចិន បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៩១​នាក់ តាម​ជើង​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន​មួយ​គ្រឿង ដោយ​មាន​កម្លាំង​សមត្ថកិច្ច​របស់​ចិន​ចំនួន​១៨០​នាក់​មក​អមដំណើរ​ផង​ដែរ ដើម្បី​បញ្ជូន​ទៅ​កាន់​ខេត្ត​គ័ង​ចូ​វ​វិញ ។

ក្រុម​ជនជាតិ​ចិន​ទាំង​៩១​នាក់ ដែល​ត្រូវ​បាន​បណ្តេញចេញ​នា​ពេល​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​ណេ​ត​ធ្វើការ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៨ នៅ​ឯ​ខេត្តកំពត​កន្លង​មកនេះ បញ្ជូន​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​រក្សា​ទុក​ធ្វើ​ឯក​សារ​ទៅ​តាម​ផ្លូវច្បាប់ និង​បាន​ធ្វើការ​បណ្តេញចេញ​នៅ​ពេល​នេះ ។

លោក​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បណ្តេញចេញ​ទៅ​វិញ​នូវ​ជនជាតិ​ចិន​ទាំង​៩១​នាក់​ខាងលើ​នេះ គឺ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​បាន​ធ្វើការ​បង្ក្រាប​ទៅ​តាម​ដីកា​របស់​មិត្ត​ចិន ដែល​មាន​បទល្មើស​គំរាមកំហែង ជំរិត​ទារប្រាក់ ឆបោក តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) នៅ​ឯ​ប្រទេស​ចិន រួច​ហើយ​រត់​មក​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង ។

ការ​បណ្តេញ​ជនជាតិ​ចិន​ទាំង​៩១​នាក់​ខាងលើ​នេះ​ដែរ គឺ​មិនមែន​ទើបតែ​ធ្វើ​ជា​លើក​ទី​មួយ​នោះ​ទេ ។ ក្នុង​ឆ្នាំ​២០១៨​នេះ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន ទទួល​និង​បណ្តេញ​ជនបរទេស​ទៅ​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ បាន​ចំនួន​សរុប​៩៨២​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១៨២​នាក់​និង​មាន​ចំនួន​៥០​សញ្ជាតិ​ផ្សេង​ៗ​គ្នា​ទៀត​ផង​ដែរ ។

លោក​ថ្លែង​ទៀត​ថា សំរាប់​តែ​ជនជាតិ​ចិន​តែ​មួយ ភាគច្រើន​ពួក​គេ​ប្រព្រឹត្តិ​បទល្មើស​ចំនួន​២​ប្រភេទ​គឺ​
ទី​១-​បទល្មើស​គំរាម​ជំរិត ឆបោក តាម​ប្រព័ន្ធ​ទូរគមនាគមន៍​(​អុ​ី​ន​ធើ​ណេ​ត​) VOIP ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ចំនួន ៣៧៣​នាក់ (​ស្រី​៦៦​នាក់​) និង​ទី​២-​គឺ​បទល្មើស​សេដ្ឋកិច្ច​(​នៅ​ប្រទេស​ចិន​) ហើយ​សមត្ថកិច្ច​ចិន​ស្នើ​សុំ​សហការ​ចាប់ខ្លួន​បាន​ចំនួន​៣៥​នាក់​(​ស្រី​៧​នាក់​)ផង​ដែរ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែតុលា
ឆ្នាំ​២០១៨ ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ថ្លែង​ថា ក្នុង​នាម​ជា​កម្លាំង​មាន​សមត្ថកិច្ច​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌ សុំ​អំពាវនាវ​ទៅ​ដល់​ជនរួមជាតិ ក៏​ដូច​ជា​អ្នក​វិនិយោគ អ្នក​រកស៊ី​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សុំ​ឲ្យ​មានការ​សហការ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច ប្រសិនបើ​មានការ​សង្ស័យ​ថា មាន​ជនបរទេស​លាក់ខ្លួន​ជា​ក្រុម ដើម្បី​បង្កើត​មុខរបរ​រកស៊ី​ដែល​ខុសច្បាប់​ណាមួយ​នោះ និង​សុំ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ ។

ហើយ​ក៏​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ជនបរទេស​ផង​ដែរ​ថា ប្រសិនបើ​ចូល​មក​រកស៊ី​ឬ​ក៏​ដើរ​កម្សាន្ត​ក្តី មេត្តា​ធ្វើ​អ្វី​ៗ​ឲ្យ​ត្រូវ​ច្បាប់ ប្រសិនបើ​មិន​ដូច្នោះ​ទេ កម្លាំង​សមត្ថកិច្ច​កម្ពុជា​នឹង​ធ្វើការ​បង្ក្រាប​ចាប់​បញ្ជូន​ចេញ​ទៅ​វិញ​ដូច​ជនជាតិ​ចិន​ទាំង​៩១​នាក់​នា​ពេល​នេះ​យ៉ាង​ដូច្នោះ​ដែរ ៕​

អត្ថបទសរសេរ ដោយ