ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃមែន! ហាន់​សព​ជា​បំណែកៗ​យក​ទៅធ្វើ​ជាអាហារ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​​​កន្លង​មក​នេះ​បាន​​ផ្សាយឱ្យ​ដឹង​​ថា ប៉ូលិស​រុ​ស្ស៊ី​បាន​​​ចាប់ខ្លួន​យុវជន​អាយុ​២២​ឆ្នាំ និង​គូស្នេហ៍​អាយុ​១២​ឆ្នាំ ​ពី​បទ​រួមគំនិត​គ្នា​ធ្វើឃាត​លោក ​Alexander Popovic អាយុ​២១​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​មួយ​នៅ​ក្រុង​ St Petersburg​។…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​​​កន្លង​មក​នេះ​បាន​​ផ្សាយឱ្យ​ដឹង​​ថា ប៉ូលិស​រុ​ស្ស៊ី​បាន​​​ចាប់ខ្លួន​យុវជន​អាយុ​២២​ឆ្នាំ និង​គូស្នេហ៍​អាយុ​១២​ឆ្នាំ ​ពី​បទ​រួមគំនិត​គ្នា​ធ្វើឃាត​លោក ​Alexander Popovic អាយុ​២១​ឆ្នាំ ​ជា​ម្ចាស់ផ្ទះ​មួយ​នៅ​ក្រុង​ St Petersburg​។ ពួក​គេ​​បាន​ហាន់​សាកសព​ជា​បំណែក​យក​ធ្វើ​ជា​អាហារ​ទទួលទាន ។

បើតាម​របាយការណ៍​បញ្ជាក់​ថា ​យុវជន​អាយុ​២២​ឆ្នាំ​រូប​នោះ​សារភាព​ថា​ បាន​រួមរ័ក​ជា​មួយ​​គូស្នេហ៍​អាយុ​១២​ឆ្នាំ កាលពី​១០​ថ្ងៃមុន​ពេល​ឪពុក​ម្ដាយ​របស់​នាង​ប្ដឹង​ថា ​បាត់​កូន​ពី​ផ្ទះ​​នៅ​ក្រុង ​Sochi ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​១.៥០០​ម៉ៃ ។ ទោះជា​យ៉ាងណា​ក្តី​មក​​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​នាង​បាន​ជួប​ជនល្មើស​ដោយ​របៀប​ណា​ទេ ? ប៉ុន្តែ​​ប៉ូលិស​ជឿ​ថា ​នាង​អាច​លង់​សំដី​គេ​តាម​រយៈ​បណ្តាញ​សង្គម ។

យុវតី​រូប​នោះ​បាន​បង្ហាញ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​ស្រឡាញ់​ stalker ខ្ញុំ​មិន​ព្រម​ឲ្យ​គេ​ទៅ​នរណា​ម្នាក់​ទេ គេ​ជា​របស់ខ្ញុំ និង​មិន​ត្រូវការ​ឲ្យ​អ្នក​ផ្សេង​» ។

ប៉ូលិស​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​កំពុង​ស៊ើ​ប​អង្កេត​លើ​ទិន្នន័យ​ស៊ី​សាច់មនុស្ស ហើយ​តាម​ការ​គូស​បញ្ជាក់​ពី​ប្រភព​ព័ត៌មាន ដែល​ប្រទះ​ឃើញ​ក្បាល​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ចង្ក្រាន ខណៈ​ពេល​ដៃ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​កាត់ ហើយ​យក​គ្រឿងក្នុង​ចេញ ។ ក្រៅពី​នេះ​មាន​របាយការណ៍​បញ្ជាក់​ថា ​ជនល្មើស និង​យុវតី​នោះ​បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា​ ពួក​គេ​គ្មាន​អ្វី​ផ្សេង​សម្រាប់​ទទួលទាន ។

តាម​ច្បាប់​របស់​រុ​ស្ស៊ី​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ​ជា​អនីតិជន​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ ចំណែក​យុវជន​អាយុ​២២​ឆ្នាំ​រង​ការ​ចោទប្រកាន់​ពី​បទ​ធ្វើឃាត អារ​សាច់​សាកសព និង​រួម​រ័ក​​លើ​ក្មេង ។ គេ​អាច​ជាប់គុក​២៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ