ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះគ្នា​នៅផ្លូវ​កែង​អក្សរតេខ្ទេចមុខ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវកែង​អក្សរ​តេ ក៏​ត្រូវ​រថយន្ត​ដឹក​ទំនិញ​ចំនុះ​៥​តោន បាន​បើក​ជ្រុល​ទៅ​កៀរ​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ភ្លាម​ៗ​នោះ​ដែរ​អ្នក​បើករថយន្ត​ដឹក​ទំនិញ​មិន​ព្រម​ឈប់​ដោះស្រាយ​នៅ​និង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច​ជិត​២​គីឡូម៉ែត្រ ទើប​ខាង​រថយន្ត​កូ​រ៉ូ​ឡា ដេញ​ឃាត់​បាន​មក​វិញ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវកែង​អក្សរ​តេ ក៏​ត្រូវ​រថយន្ត​ដឹក​ទំនិញ​ចំនុះ​៥​តោន បាន​បើក​ជ្រុល​ទៅ​កៀរ​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ភ្លាម​ៗ​នោះ​ដែរ​អ្នក​បើករថយន្ត​ដឹក​ទំនិញ​មិន​ព្រម​ឈប់​ដោះស្រាយ​នៅ​និង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច​ជិត​២​គីឡូម៉ែត្រ ទើប​ខាង​រថយន្ត​កូ​រ៉ូ​ឡា ដេញ​ឃាត់​បាន​មក​វិញ ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ជិត​ស្តុ​ប​សេះ​មាស ផ្លូវ​វ៉េ​ង​ស្រេង កែង​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ឃាត់​រថយន្ត​បាន​នៅ​ចំណុច​ជិត​ស្តុ​ប​ស្ពានដែក ចំការ​ដូង ផ្លូវ​៣៧១ ភូមិ​ឫស្សី​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់​បើករថយន្ត​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២E-២១១៩ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តែ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវកែង​អក្សរ​តេ ព្រមទាំង​មាន​ភ្លើងស្តុប​ផង​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ចំណុះ​៥​តោន ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣E-០៩៥២ ជិះ​គ្នា​៣​នាក់ ប្តី​ប្រពន្ធ​និង​កូន​តូច ដោយ​បុរស​ជា​ប្តី​ជា​អ្នក​បើក បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​កៀរ​រថយន្ត​កូ​រ៉ូ​ឡា បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​យ៉ាងដំណំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​ដឹក​ទំនិញ​រង​ការ​ខូចខាត កាង​ខាងក្រោយ​បន្តិចបន្តួច តែ​មិន​បាន​ឈប់​ដោះស្រាយ​នៅ​និង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់គេច​រហូត​ដល់​ជិត​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២១៧ ភូមិ​ឫ​​ស្សី ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ទើប​ខាង​រថយន្ត​កូ​រ៉ូ​ឡា​រង​គ្រោះ ដេញ​តាម ឃាត់​រថយន្ត​និង​អ្នកបើកបរ​បាន ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ភាគី​ទាំង​សង្ខាង​ធ្វើការ​សម្របសម្រួល​គ្នា​អត់​ត្រូវ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ធា​ន​ខណ្ឌមានជ័យ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ