ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​គ្រឹះ​ថ្លៃ​បំផុត​នៅ​ឆ្នេរ​​រកបាន​ម្ចាស់​ថ្មី… ដឹងថានរណាទេ!!!

5 ឆ្នាំ មុន

លោក Mike Cannon-Brookes អ្នក​បង្កើត​ក្រុមហ៊ុន​សូ​ហ្វ​វែ​រ «Atlassian» ដ៏​ធំ​របស់​អូស្ត្រាលី​បាន​ទិញ​ភូមិ​គ្រឹះ​«Fairwater» រួម​ទាំង​ដី​ប្រហែល​១,១២​ហិ​កតា​ធ្លាប់​ជា​របស់​សេដ្ឋិនី​Mary Fairfax ដែល​បាន​ស្លាប់ និង​ជា​អតីត​ម្ចាស់​កាសែត​«Sydney…

លោក Mike Cannon-Brookes អ្នក​បង្កើត​ក្រុមហ៊ុន​សូ​ហ្វ​វែ​រ «Atlassian» ដ៏​ធំ​របស់​អូស្ត្រាលី​បាន​ទិញ​ភូមិ​គ្រឹះ​«Fairwater» រួម​ទាំង​ដី​ប្រហែល​១,១២​ហិ​កតា​ធ្លាប់​ជា​របស់​សេដ្ឋិនី​Mary Fairfax ដែល​បាន​ស្លាប់ និង​ជា​អតីត​ម្ចាស់​កាសែត​«Sydney Morning Herald» ។

ភូមិ​គ្រឹះ​«Fairwater» ៣​ជាន់ មាន​លក្ខណៈ​ក្លា​ស៊ិ​ក ស្ថិត​លើ​ផ្ទៃដី​ធំ​ជាង​ទីលាន​ប្រកួត​បាល់អោប​នៅ​ឆ្នេរ​ស៊ី​ដ​នី​ខាងកើត ។ ភូមិ​គ្រឹះ​នោះ​បាន​កសាង​នៅ​ឆ្នាំ​១៨៨១ និង​ជា​របស់​ត្រកូល​«Fairfax»​យូរ​ជាង​១​សតវត្ស ខណៈ​ពេល​លោកស្រី​Mary Fairfax ស្លាប់​បាត់បង់​ជីវិត​កាលពី​ខែកញ្ញា​២០១៧ ។

Fairwater ធ្លាប់​ជាទី​តាំង​រៀបចំ​ពិធីជប់លៀង​ដ៏​អធិកអធម​ជា​ច្រើន​លើក មាន​ភ្ញៀវ​ចូល​រួម​ទាំង​សមាជិក​រាជវង្ស អ្នកនយោបាយ និង​ក្រុម​មនុស្ស ល្បី​ៗ​នៅ​ក្នុង​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ថ្លៃ​នៃ​ការ​ទិញ​ភូមិ​គ្រឹះ​នោះ​បាន​បំបែក​ឯតទគ្គ​កម្ម​នៃ​ការ​ទិញ​ភូមិ​គ្រឹះ​«Elaine» របស់​ត្រកូល ​«Fairfax» មួយ​ខ្នង​ទៀត​នៅ​ជាប់​គ្នា​ជាមួយ​ភូមិ​គ្រឹះ​«Fairwater» ក្នុង​តម្លៃ​៧៥​លាន​​ដុល្លារ​អូស្ត្រាលី ឬ​ប្រហែល​៥៣,៤​លាន​ដុល្លារ​អា​មេ​រិ​ក​អ្នកទិញ​គឺ​លោក​Scott Farquhar អ្នកចូលរួម​បង្កើត​ក្រុមហ៊ុន​«Atlassian» ជាមួយ​លោក​Cannon-Brookes ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ