ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​៤​ចំណុច ចូល​ជា​សមាជិក​អាស៊ាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​ការ​ចូល​ជា​សមាជិក​អាស៊ាន​ផ្អែក​លើក​កត្តា​ចំនួន​៤ ក្នុង​នោះ​មានការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង បណ្តា​ប្រទេស​ជា​សមាជិក ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ខណៈ​ពេល​អនុញ្ញាត​ឲ្យ​ឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ដឹកនាំ​ដោយ​លោក​ណៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​ការ​ចូល​ជា​សមាជិក​អាស៊ាន​ផ្អែក​លើក​កត្តា​ចំនួន​៤ ក្នុង​នោះ​មានការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង បណ្តា​ប្រទេស​ជា​សមាជិក ។

ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ខណៈ​ពេល​អនុញ្ញាត​ឲ្យ​ឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ដឹកនាំ​ដោយ​លោក​ណៃ សេ​ម ណា​រ័​ត្ន ជួប​សំណេះសំណាល និង​ទទួល​អនុសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នៅ​វិមាន​សន្តិភាព ។ យោង​តាម​បណ្តាញ​សង្គម​ផ្លូវ​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​លោក ណៃ សេ​ម ណា​រ័​ត្ន បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា ការ​ចូលរួម​នៅ​ក្នុង​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​លើក​នេះ​មាន​សមាជិក​ចំនួន​២៩​រូប ។ លោក​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៤៥​ហើយ ដែល​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​នេះ​ចាប់តាំងពី​ការ​ចាប់ផ្ដើម​មក ។ នៅ​ក្នុង​ដំណើរ​នេះ​មាន​រយៈពេល​៥២​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២៣ តទៅ​ដែល​ចាប់ផ្ដើម​ដំណើរ​ចេញពី​ប្រទេស​ជប៉ុន​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​១១​ប្រទេស​ឆ្លងកាត់​ប្រទេស​ជប៉ុន ប្រ៊ុ​យ​ណេ ប្រទេស​ហ្វី​លី​ពី​ន ប្រទេស​វៀតណាម ហើយនឹង​ធ្វើការ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​តំណាង​ឱ្យ​ប្រតិភូ​ទាំងមូល​លោក​ណៃ​សេ​ម ណា​រ័​ត្ន បាន​គោរព​សុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មុន​នឹង​ការ​ធ្វើ​ដំណើរ​ចូលរួម​ជាមួយ​យុវជន​អាស៊ី​អាគ្នេយ៍​នេះ ។ ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ប្រតិភូ​ទាំងមូល​អំពី​ប្រវត្តិ​កម្ពុជា​យើង​ដែល​ចាប់ផ្ដើម​ពី​ការ​កសាង​រាជធានី​ភ្នំពេញ​ដោយ​សម្ដេច​ពញ្ញាយ៉ាត​មក រហូត​មក​ដល់​ឆ្នាំ​១៩៩៨​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ហើយ​នៅ​ពេល​នោះ​ឯង​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចុះ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ដោយ​មុំ​ទី​១ ធ្វើ​សន្តិ​ភាវូបនីយកម្ម និង​មុំ​ទី​២​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ឆាក​អន្តរជាតិ និង​មុំ​ទី​៣ ឈរ​លើ​កត្តា​អនុគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ។

សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា អំពី​មូលហេតុ​ដែល​កម្ពុជា​យើង​ដាក់​អាទិភាព​ចូល ជា​សមាជិក​អាស៊ាន​នោះ គឺ​ផ្អែក​លើ​កត្តា​៤​កត្តា ទី​១ គឺ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង កត្តា​ទី​២ គឺ​ស្មារតី​សហគមន៍​នោះ គឺ​អ្វី​ៗ​សម្រេច​ដោយ​កុងសង់ស៊ីស​មិនមែន​សម្រេច​ដោយ​ការ​បោះ​ឆ្នោត ឬ​មិនមែន​សម្រេច​ដោយ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ ទី​៣ ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ។ កត្តា​នេះ​នៅ​ពេល​ដែល​យើង​ចូល​សមាជិកសមាគម​ន៍​អាស៊ាន ហើយ​អាស៊ាន​មាន​ដៃគូ​ជា​ច្រើន​ពេល​ដែល​យើង​ចូល ហើយ​ដៃគូ​អាស៊ាន​ក៏​ជា​ដៃគូ​របស់ យើង​ដែរ រីឯ​កត្តា​ទី​៤ គឺជា​ច្រកចេញ​ការទូត​របស់​កម្ពុជា​យើង ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រតិភូ​ទាំងមូល​សូម​ឲ្យ​ក្នុង​ការ​ធ្វើ ដំណើរ​នេះ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​រៀបចំ​ខ្លួន​ជា​កូន​ខ្មែរ​ពិត​ពិត ព្រោះ​ប្រតិភូ​ទាំងមូល​ជា​តំណាង​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​១៦​លាន​នាក់ ដែល​នៅ​ពីក្រោយ ហើយ​ធ្វើ​យ៉ាងណា​កសាង​មិត្ត​ឲ្យ​បាន​ច្រើន ដើម្បី​ថ្ងៃ​អនាគត​ទៅ​អាច​ក្លាយទៅជា​ដៃគូរ​សហប្រតិបត្តិការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ