ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​ការ​ចាយវាយ​ទ្រព្យសម្បត្តិ

5 ឆ្នាំ មុន

ទ្រព្យសម្បត្តិ​ត្រូវ​បាន​មនុស្ស​ទូទៅ​ឱ្យ​តម្លៃ​បំផុត ជា​ពិសេស​គឺ​មាស​និង​ប្រាក់​នេះឯង តែ​ដើម្បី​បាន​នូវ​ទ្រព្យសម្បត្តិ​ទាំងនោះ គេ​ត្រូវ​ព្យាយាម ស្វះស្វែងរ​កដោយ​កម្លាំងកាយ ទាំង​យប់​ទាំង​ថ្ងៃ​ទម្រាំ​តែ​បាន​មក​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​មិន​តិច​ទេ​។ តែ​ត្រូវ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​យើង​រកបាន​មកនេះ អាច​ជា​អាវុធ​មុខ​ពីរ បើ​ចាយវាយ​ត្រឹមត្រូវ​នឹង​បានជា​ប្រយោជន៍…

ទ្រព្យសម្បត្តិ​ត្រូវ​បាន​មនុស្ស​ទូទៅ​ឱ្យ​តម្លៃ​បំផុត ជា​ពិសេស​គឺ​មាស​និង​ប្រាក់​នេះឯង តែ​ដើម្បី​បាន​នូវ​ទ្រព្យសម្បត្តិ​ទាំងនោះ គេ​ត្រូវ​ព្យាយាម ស្វះស្វែងរ​កដោយ​កម្លាំងកាយ ទាំង​យប់​ទាំង​ថ្ងៃ​ទម្រាំ​តែ​បាន​មក​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​មិន​តិច​ទេ​។ តែ​ត្រូវ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​យើង​រកបាន​មកនេះ អាច​ជា​អាវុធ​មុខ​ពីរ បើ​ចាយវាយ​ត្រឹមត្រូវ​នឹង​បានជា​ប្រយោជន៍ តែបើ​ចាយវាយ​ខុស​ទំនង​នឹង​នាំទុក្ខ​ដល់​ខ្លួន ។

ពិត​ណាស់​មនុស្ស​ខ្លះ​រក​ទ្រព្យសម្បត្ដិ មាសប្រាក់​បាន​មក​ហើយ គេ​ចាយវាយ​ប្រើប្រាស់​ខុស​គោលដៅ ឬ​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​ចាយវាយ ប្រើ ប្រាស់​រហូត​ក្លាយជា​យក​ការ​បរិភោគ​និយម​ដ៏​ជំនាញ​ទៅ​វិញ ជួនកាល​ក្លាយជា​អ្នក​ស្រវឹង​ផង ជា​អ្នក​ប្រមាទ​ផង ដល់​នូវ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ហួសប្រមាណ​ផង​ហើយ​ក៏​ប្រព្រឹត្ត​មិន​គប្បី​ចំពោះ​មនុស្ស​សត្វ​ផង​ដែរ​។

មនុស្ស​មួយ​ចំនួន​ទៀត​បានទ្រព្យ​មក​ហើយ យក​ទៅ​ប្រើប្រាស់​ក្នុង​អំពើ​អបាយមុខ​ទាំងឡាយ មិនតែប៉ុណ្ណោះ​គេ​ភ្លេច​តួនាទី​របស់​ខ្លួន ជា​អ្នក​ទទួល​ការ​ខុស​ត្រូវ គ្រួសារ​ទាំងមូល​។ សាង​អំពើ​មិនជា​ទីស្រឡាញ់​ដល់​ខ្លួន​ផង និង​ដល់​សង្គម​ផង​។

ទ​ង្វើ​បែប​នេះ ហៅ​ថា​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ ដែល​មនុស្ស​ខ្លះ​និយម​ធ្វើ​។ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​សម្តែង​ថា អ្នក​ដែល​ជាប់ជំពាក់​ក្នុង​ការ​បរិភោគ​មាន​ចំនួន​ច្រើន​ក្នុង​លោក​នេះ ។