ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យចិនព្យាបាលអ្នកជំងឺចិន…​​ស្លា.ប់ភ្លាម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ ហើយ​បាន​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ ធ្វើ​ដំណើរ​ទៅ​កាន់​គ្លីនិក​មួយកន្លែង​​យីហោ​ «​ផេង វុ​ទ្ធី »​ដែល​មានគ្រូពេទ្យ​ជា​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​​ជួយ​ព្យា​បាល​…

រាជធានី​ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ ហើយ​បាន​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ ធ្វើ​ដំណើរ​ទៅ​កាន់​គ្លីនិក​មួយកន្លែង​​យីហោ​ «​ផេង វុ​ទ្ធី »​ដែល​មានគ្រូពេទ្យ​ជា​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​​ជួយ​ព្យា​បាល​ ។ ​លុះ​​ទៅ​ដល់​ គាត់​បាន​ប្រាប់​ទៅ​គ្រូពេទ្យ​ចិន​ប្រុស​-ស្រីទាំង​២​នាក់នោះ​​ថា មិនដឹង​យ៉ាងម៉េច​ទេ គាត់​ចេះ​តែ​ឈឺក្បាល ឈឺ​តាម​សន្លាក់ដៃ សន្លាក់ជើង និងអស់កម្លាំង​ ​។

​ភ្លាម​ៗ​នោះ​ គ្រូពេទ្យ​បាន​ជួស​ឈាម​ពិនិត្យ​ឃើញ​ថា​ គាត់​មានជំងឺ​គ្រុនឈាម​ក៏​បាន​ដាក់​សេរ៉ូម​ឱ្យ​មួយ​ប្លោក​ហើយ​មួយ​ប្លោក​ទៀត ស្រាប់តែ​គាត់​មាន​អាកា​រៈ​​​​កាន់​តែ​មិនស្រួល​ខ្លាំង​ហើយ​​បានដាច់​ខ្យល់​​ស្លាប់​ភ្លាម​ៗ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។​ ចំណែក​គ្រូពេទ្យ​ទាំង២​នាក់ ​ត្រូវ​បាន​កម្លាំងនគរបាល​ឃាត់ខ្លួន​ បន្ទាប់​ពី​រក​ឃើញ​ថា​ ព្យាបាល​ជំងឺ​​ខុស​បច្ចេកទេស​​។ ហេតុការណ៍នេះ កើត​​​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ​តុលា ​ស្ថិត​​ក្នុង​គ្លីនិក​យីហោ​ «​ផេង វុ​ទ្ធី » ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​​​ឲ្យ​ដឹង​ថា បុរសដែល​​ស្លាប់​ខាងលើ​ ​ឈ្មោះ WANG ZHIQIANG អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ផ្ទះសំណាក់​មិត្តភាព​ថ្មី ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ ចំណែក​គ្រូពេទ្យ​ជនជាតិ​ចិន​​ទាំង​​២​នាក់​​ម្នាក់​​ឈ្មោះ LI XIAOYONG ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​CHEN LIPING ភេទ​ស្រី​អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​ស្នាក់​នៅ​ក្នុង​គ្លីនិក​ផេង​វុ​ទ្ធី​នោះ​ជាមួយ​គ្នា​ ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​បញ្ជូន​ទៅ​កាន់​តុលាការ​។

​​​ យុវជន​ម្នាក់ ​ឈ្មោះ​WANG GILONG អាយុ​២៦​ឆ្នាំ ត្រូវជា​កូនប្រុស​ជន​រង​គ្រោះ​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ឲ្យ​ជួយ​អន្តរា​គម​ន៏ ទើប​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ឃាត់ខ្លួន​គ្រូពេទ្យ​ទាំង​២​នាក់​នោះ​នាំ​ទៅ​សាកសួរ​ចាត់ការ​តាម​ច្បាប់​។​

អត្ថបទសរសេរ ដោយ