ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ហើយ ដោះ​លែង​វិញ​…​ប្រឹង​ចាប់​ធ្វើ​អី?

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ក្នុង​ករណី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ធ្វើការ​ដោះ​លែង​វិញ​ភ្លាម​ៗ ក្រោយ​នគរបាល​បាន​បញ្ជូន​សំណុំរឿង​ដល់​ដៃ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។ ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​នគរបាល និង​ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ក្នុង​ករណី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ធ្វើការ​ដោះ​លែង​វិញ​ភ្លាម​ៗ ក្រោយ​នគរបាល​បាន​បញ្ជូន​សំណុំរឿង​ដល់​ដៃ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។

ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​នគរបាល និង​ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ជា​ពិសេស​គ្រួសារ​ជន​រង​គ្រោះ មានការ​មិន​ពេញចិត្ត ចំពោះ​​ការ​អនុវត្តន៍​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត ក្រោយ​ការ​ដោះ​លែង​ជនសង្ស័យ​​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ខណៈ​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ផង​នោះ ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រងឲ្យ​ដឹង​ថា «​ក្រោយ​ពេល​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ដោះ​លែង​ជនសង្ស័យ​ក្នុង​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា ឲ្យ​នៅ​ក្រៅ​ឃុំ វា​ជា​អំពើ​ស្តែង​ឲ្យ​ឃើញ​នូវ​ភាព​អយុត្តិធម៌​មួយ​សម្រាប់​ជន​រង​គ្រោះ​ខ្លាំង​ណាស់ ត្បិត​រហូត​មក​ដល់​ពេល​នេះ ជន​រង​គ្រោះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន ហើយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នៅឡើយ​» ។

ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​លោក ម៉​ម វណ្ណ​ដា នឹង​អ្នកនាំពាក្យ​ផង​នោះ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ថា «​ក្នុង​ករណី​នេះ​ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ឬ​ត្រូវ​ឃុំ ជា​ឆន្ទា​នុ​សិទ្ធ​របស់​ចៅក្រម​ស៊ើបសួរ​ជា​អ្នក​សម្រេច ។ ក្នុង​នោះ​នគរបាល​យុត្តិធម៌​បាន​កសាង​សំណុំរឿង​បាន​ត្រឹមត្រូវ​ហើយ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មក​កាន់​អយ្យការ​អម​សាលាដំបូង ដើម្បី​សាកសួរ និង​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ ។ ស្រប​ពេល​ដែល​បញ្ជូន​ជនសង្ស័យ​ទៅ​ចៅក្រម​ស៊ើបសួរ​នោះ ព្រះរាជអាជ្ញា​បាន​ស្នើរ​សុំ​អោយ​មានការ​ឃុំខ្លួន​ជនសង្ស័យ​ផង​ដែរ​ដោយ​បញ្ជាក់​អំពី​ស្ថានភាព​នៃ​របួស​របស់​ជន​រង​គ្រោះ​» ។

លោក​ព្រះរាជអាជ្ញា​រង​បន្ត​ថា «​ចៅក្រម​ស៊ើបសួរ​មិន​បាន​យល់ព្រម​តាម​ការ​ស្នើរ​សូម​របស់​ព្រះរាជអាជ្ញា​នោះ​ទេ ថែម​ទាំង​បាន​ដោះ​លែង​ជនសង្ស័យ ក្រោយ​ប​ញ្ជួ​ន​ទៅ​ដល់​រយៈពេល​តែ​ជាង​កន្លះ​ថ្ងៃ ។ ព្រះរាជអាជ្ញា​រង​ដដែល​បញ្ជាក់​ថា ក្នុង​ករណី​នេះ​ព្រះរាជអាជ្ញា​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍​រួចរាល់​ហើយ​ដែរ​» ។

លោក អឿ​ន កុស​ល្យ​មុនី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា បាន​បញ្ជាក់​ខ្លី​ថា​« ការ​ដោះ​លែង​ជនសង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ដោយ​ផ្អែក​ទៅ​លើ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​» ។

សូម​រំ​ឮ​កថា គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ម្នាក់ ទប់​កំហឹង​មិន​បាន​ទាញ​ពូថៅ​វាយ​គូទំនាស់​បែកក្បាល​រង​របួសធ្ងន់​ដែល​ហេតុ​ការ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ភេទ សម្បត្តិ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​គ្រូបង្រៀន ។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ ព្រុំ សុខ​ណេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រង​របួស​ត្រូវ​ចំ​ក្បាល​ក្រោយ ។ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់ ស្រុក កែវ​សីមា ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ