ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ខ្មែរ​ស្លា.ប់​ចុះ ឱ្យ​តែ​ទូរទស្សន៍​ខ្ញុំ​រស់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​វប្ប​ធម៌​និង​វិចិត្រសិល្បៈ​លោក​ស៊ិ​ន ច័ន្ទ​សា​យ៉ា បាន​ពន្យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​ភាព​យន្ត​បរទេស និង​ភាពយន្ត​ខ្មែរ ខណៈ​ពេល​បញ្ហា​នេះ​កំពុង​បង្ហាញ​ភាព​ប្រឈម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួតប្រជែង​ចំពោះ​ភាពយន្ត​ក្នុងស្រុក ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ស៊ិ​ន…

រាជធានី​ភ្នំពេញ​៖ អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រសួង​វប្ប​ធម៌​និង​វិចិត្រសិល្បៈ​លោក​ស៊ិ​ន ច័ន្ទ​សា​យ៉ា បាន​ពន្យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​ភាព​យន្ត​បរទេស និង​ភាពយន្ត​ខ្មែរ ខណៈ​ពេល​បញ្ហា​នេះ​កំពុង​បង្ហាញ​ភាព​ប្រឈម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួតប្រជែង​ចំពោះ​ភាពយន្ត​ក្នុងស្រុក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ស៊ិ​ន ច័ន្ទ​សា​យ៉ា បាន​ចាត់​ទុក​ការ​នាំ​ចូល​ភាពយន្ត​បរទេស​​យ៉ាង​គំហុក​ជាមួយនឹង​ការ​បញ្ចូល​សំឡេង​យ៉ាង​ពីរោះ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​​នា​ពេល​បច្ចុប្បន្ន គឺជា​ការ​សម្លាប់​ភាពយន្ត​ខ្មែរ​ដែល​ប្រឹង​ផលិត ក្នុង​ពេល​ភាព​យន្ត​បរទេស​អាច​រក​ចំណូល​បាន​ច្រើន​ផង​ដែរ ។

តាម​សំ​ណេ​រដែ​ល​លោក​ស៊ិន ច័ន្ទ​សា​យ៉ា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​តើ​អ្នក​ដឹង​ទេ​ថា ​ហេតុ​អ្វី​បានជា​ប្រទេស​គេ​អនុញ្ញាត​ឲ្យ​ស្ថានីយទូរទស្សន៍​យក​រឿង​ភាគ​បរទេស​មក​បញ្ចូល​សំឡេង​ដោយ​មនុស្ស​តែ​ម្នាក់ ឬ​ក៏​បកប្រែ​ដំឡើង​ជា​អក្សរ​ជាតិ​គេ​ពីក្រោម​ខុស​​ពី​ស្រុក​ខ្មែរ​ស្ថានីយទូរទស្សន៍​ទាំងអស់​យក​រឿង​បរទេស​មក​បកប្រែ បញ្ចូល​សំឡេង​ដោយ​​មនុស្ស​៥ ឬ​៦​នាក់ ព្រមទាំង​ដាក់​ភ្លេង ដាក់​ចម្រៀង កែប្រែ​ផលិតផល​របស់​គេ​ឲ្យ​ទៅ​ជា​របស់​ខ្មែរ ។

និយាយ​ទៅ​វប្បធម៌​យួន និង​ចិន​ស្រ​ដៀង​គ្នា តែ​យួន​ភ័យ​ខ្លាច​ណាស់ ឥទ្ធិពល​គ្រប​ដណ្តប់​​វប្បធម៌​ពី​ចិន ។ ហេតុនេះ​ហើយ​ទើប​យួន​ក៏​ដូច​ប្រទេស​ដទៃ​ទៀត​មិន​ឲ្យ​បកប្រែ​បញ្ចូល​សំឡេង​ដូច​នៅ​ស្រុក​យើង​ទេ ។​ ចុះ​យើង និង​ថៃ ? ​នាំ​គ្នា​យក​របស់​គេ​មក ហើយ​បញ្ចូល​សំឡេង ខិតខំ​ធ្វើ​វា​ឲ្យ​ដូច​ទៅ​នឹង​ផលិតផល​ភាពយន្ត​ក្នុងស្រុក ឬ​ក៏​ល្អ​ជាង​ផង ។

និយាយ​ទៅ​គេ​ថា ​ធ្វើ​យ៉ាងនេះ​ទើប​អាច​បញ្ចាំង​រក​លុយ​បាន ។ មាន​តែ​ចាក់​បញ្ចាំង​រឿង​ភាគ​បរទេស​ទេ ដែល​អាច​រក​លុយ​ចិញ្ចឹម​ទូរទស្សន៍​ឲ្យ​រស់ ពុំនោះ​ទេ​ទូរទស្សន៍​ទាំងអស់​នឹង​ស្លាប់​ (sic)​។ ភាពយន្ត​ខ្មែរ​ស្លាប់​ក៏​ស្លាប់​ចុះ វប្បធម៌​ខ្មែរ​ស្លាប់​ក៏​ស្លាប់​ចុះ ឲ្យ​តែ​ស្ថានីយ​ទូរទស្សន៍​ខ្ញុំ​រស់​ (sic)​។ ពេលវេលា​ដល់​ហើយ​ដែល​ខ្មែរ​នាំ​គ្នា​គិត​ឡើង​វិញ​លើ​រឿង​នេះ ។

ភាពយន្ត​បរទេស​នាំ​ចូល​ដោយ​តម្លៃ​ថោក ធៀប​នឹង​ការ​ផលិត​ក្នុងស្រុក គ្មាន​បង់ពន្ធ​នាំ​ចូល ថ្វីបើ​ច្បាប់​មាន​ចែង​ក៏​ដោយ គ្មាន​ការ​ត្រួតពិនិត្យ​បង់​កម្រៃ​សេវា​អ្វី​ទាំងអស់ បើ​ប្រៀប​ធៀប​នឹង​ផលិតករ​ក្នុងស្រុក ដែល​រស់​ដោយ​ត្រដាបត្រដួស ជាប់​បន្ទុក​ពន្ធ​គ្រប់​បែប​យ៉ាង។ ស្ថានភាព​ការ​ផលិត​រឿង​ភាគ​ខ្មែរ​ចេះ​តែ​ថយ​ចុះ​ជា​លំដាប់។ ការ​តម្រូវ​ឲ្យ​បញ្ចាំង​រឿង​ភាគ​ខ្មែរ នៅ​ម៉ោង​មាស​៧-៩​យប់​ស្ថានីយទូរទស្សន៍​ខ្លះ​មិន​ទាំង​ខ្ចី​រវល់​ផលិត​ផង​ទេ។ យូរ​ៗ​ទៅ​ប្រហែល​អស់រលីង​ផង​ក៏​មិនដឹង បើ​ចេះ​តែ​កាត់​បន្ថយ​ដូច​រាល់​ថ្ងៃនេះ »​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ ផលិតករ​ពីរ​នាក់​គឺ​លោក​ឆាយ បូ​រ៉ា និង​លោក​ខាំ ភូ​រិ បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​ទៅ​លើ​ខ្សែភាពយន្ត​ខ្មែរ ក្នុង​ពេល​ដែល​ខ្សែភាពយន្ត​ថៃ ចាក់​ផ្សាយ​ស្ទើរតែ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ទាំងអស់ ។

បញ្ហា​នេះ​ត្រូវ​ផលិត​ករ​​ខ្លះ​យល់​ឃើញ​ថា អាច​មក​ពី​កត្តា​មួយ​ចំនួន ដោយនៅ​ក្នុង​នោះ​មាន​កត្តា​ផលិត ការ​និយម​ទស្សនា​របស់​ទស្សនិកជន​ខ្មែរ ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​ពាក់ព័ន្ធ​ហាក់​នៅ​មាន​កម្រិត ជាមួយនឹង​ការ​គិត​ពី​ផល​ចំណេញ​របស់​បណ្តា​ស្ថានីយ​ទូរទស្សន៍​នានា​នោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ