ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​អរគុណ​កម្ពុជា​ដែល​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​បាត់​ខ្លួន​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដែល​បាន​យល់ព្រម​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​ដែល​បាន​បាត់ បង់ជីវិត​នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា (POW/MIA) ។ នេះ​បើ​តាម​លិខិត​របស់​សមាជិក​ព្រឹ…

រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដែល​បាន​យល់ព្រម​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​ដែល​បាន​បាត់ បង់ជីវិត​នៅ​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា (POW/MIA) ។

នេះ​បើ​តាម​លិខិត​របស់​សមាជិក​ព្រឹ ទ្ធ​សភា នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក​លោក​ដុក អេ​រិ​ក​សុ​ន (Doug Ericksen) និង​តំណាងរាស្ត្រ​លោក​វី​ន សុ​ន​បា​យ្ស (Vicent Buys) ។ ការ​ថ្លែងអំណរគុណ​នេះ បន្ទាប់​ពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ តាម​រយៈ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​លោក ដុក អេ​រិ​ក​សុ​ន និង​លោក​វី​ន សុ​ន​បា​យ្ស សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា​បាន​យល់ព្រម​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់​អា​មេ​រិ​ក​ដែល​នៅ​បន្ដ​បាត់​ខ្លួន​ចំនួន​៤៩​នាក់ ក្រោយ​ពី​ផ្អាក​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ។ លិខិត​លើក​ឡើង​រដ្ឋាភិបាល​របស់ខ្ញុំ​ដោយ​ក្នុង​ស្មារតី​មេត្តាករុណា​ដូច​កន្លង​មក យល់ព្រម​ចាប់ផ្តើម​ឡើង​វិញ​នូវ​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ POW/MIA ដ៏​សំខាន់​នេះ​ទោះបីជា​ការ​រឹតត្បិត​ទិ​ដ្ឋ​ការ​សហរដ្ឋអាមេរិក នៅ​តែ​មាន​សុពលភាព​ក៏​ដោយ ។

ចំណែក​យោង​តាម​លិខិត​របស់​លោក​ដុក អេ​រិ​ក​សុ​ន និង​តំណាងរាស្ត្រ​លោក​វី​ន សុ​ន​បា​យ្ស នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា​«​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បាន​លុប​ចោលការ​ផ្អាក និង​បន្ត​ប្រតិបត្តិការ​មនុស្សធម៌​ទ្វេភាគី ដើម្បី​ផ្តល់​ចម្លើយ​ដល់​គ្រួសារ​ដែល​មនុស្ស​ជាទី​ស្រលាញ់​នៅ​តែ​បាត់​ខ្លួន​នៅ​កម្ពុជា​» ។ លិខិត​បន្ត​ថា សមាជិក​សភា​រដ្ឋ​វ៉ា​ស៊ី​ន​តោន មាន​សុទិដ្ឋិនិយម​ពី​ទំនាក់ទំនង​នា​ពេល​អនាគត​ជាមួយ​កម្ពុជា​បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​នាំ​ឲ្យ​មានការ​បន្ត​ស្វែងរក​អ្នក​នៅ​សេសសល់​នៃ​ជនជាតិ​អា​មេ​រិ​ក​ដែល​បាត់​ខ្លួន ។ លោក​ដុក អេ​រិ​ក​សុ​ន​បាន​ជួប​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុងអំឡុងពេល​សម្តេច​តេ​ជោ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​ពិភាក្សា​អំពី​ក្រុម​គ្រួសារ​របស់​ជនជាតិ​អា​មេ​រិ​ក​ទាំងនោះ​ដែល​កំពុង​បាត់​ខ្លួន​ដោយ​បាន​ចំណាយពេល​ជិត​៥០​ឆ្នាំ ដើម្បី​ស្វែងរក ។ លោក​បាន​និយាយ​ថា​«​វា​បាន​បង្ហាញ​ច្បាស់​ថា​កម្មវិធី MIA / POW មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​នាយក​រដ្ឋមន្ត្រី ។ ខ្ញុំ​ជឿជាក់​ថា​នេះ​ជា​កាយវិការ​ដ៏​ខ្លាំងក្លា​មួយ​នៃ​បំណងប្រាថ្នា​របស់​ប្រទេស​កម្ពុជា​សម្រាប់​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​យើង​ទាំង​ពីរ ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចុះបញ្ជី​ជនជាតិ​អា​មេ​រិ​ក​៤៩​នាក់ ដែល​នៅ​តែ​មិន​ទាន់​ដាក់​បញ្ចូល​នៅ​កម្ពុជា​» ។

លោក Ann Mills-Griffiths ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​សម្ព័ន្ធជាតិ​ឈ្លើយសឹក និង​គ្រួសារ​របស់​មី​យ៉ា​ន់​ម៉ា​បាន​ថ្លែង​ថា «​មុន​ពេល​ផ្អាក​បណ្តោះអាសន្ន​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ស្តង់ដា​មាស​របស់ POW / MIA» ។ លោក​ដុក អេ​រិ​ក​សុ​ន​បាន​និយាយ​ទៀត​ថា កាយវិការ​របស់​សម្តេច​តេ​ជោ​បាន​ផ្ញើ​សារ​វិជ្ជមាន​សម្រាប់​អនាគត ។ លោក​ថា​«​យើង​កំពុង​ទន្ទឹងរង់ចាំ​កសាង​ទំនាក់ទំនង​ដែល​យើង​បាន​កសាង​ជាមួយ​ប្រជាន​កម្ពុជា ដើម្បី​លើកកម្ពស់​ចំណង​សេដ្ឋកិច្ច​វប្បធម៌ និង​នយោបាយ​រវាង​ប្រជាជាតិ​យើង ។

នេះ គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​» ។ កម្ពុជា​សម្រេច​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ច​សហប្រតិបត្តិការ​មនុស្សធម៌​ស្តី​ពី​ការ​ស្វែងរក​អដ្ឋិធាតុ​របស់​ទាហាន​អា​មេ​រិ​ក​នៅ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម (POW/MIA) កាលពី​ថ្ងៃ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ