ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​​ដើរ​ឆ្លង​ទឹកអូរ ២​ថ្ងៃក្រោយ​ប្រទះ​ឃើញ​សព​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​អណ្តែត​ទឹក បាន​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ត្រពាំង​ញ​ត ស្ថិត​ក្នុងភូមិ​ប្រគាប ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ ករណី​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​អណ្តែត​ទឹក បាន​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ត្រពាំង​ញ​ត ស្ថិត​ក្នុងភូមិ​ប្រគាប ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​ប្រាប់​ថា ករណី​សាកសព​អណ្តែត​ទឹក​ខាង​នេះ គឺ​ខាង​សមត្ថកិច្ច​យើង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​នេសាទ​ត្រី​នៅ​ចំនុច​ខាងលើ ពួក​គាត់​បានឃើញ​សព​អណ្តែត​ទឹក ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​រួម​និង​កម្លាំង​ប៉ុស្តិ៍ បាន​សហការ​ជា
មួយ​មេឃុំ និង​កម្លាំង​ប្រជា​ការពារ ចុះ​ទៅ​ពិនិត្យ​សព ។

ប្រភព​ដដែល​បាន​បន្ត​ថា សព​ជន​រង​គ្រោះ ភេទ​ស្រី អាយុ​ប្រហែល​៤៨​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ មាន​កម្ពស់​១,៥៥​ម៉ែត្រ សម្បុរ​ខ្មៅ​ស្រអែម សក់រួញ ។

សព​ពាក់អាវ​សាច់​ក្រណាត់​ដៃ​វែង មាន​ផ្កា​ក្រហម និង​ផ្កា​លឿង ស្លៀកខោ​សាច់​ក្រណាត់​ជើងវែង ចង្កេះ​កៅស៊ូ ។

យោង​តាម​ការ​ពិនិត្យ​លើ​ដងខ្លួន ស្បែក​ពោះ​របក​ដោយសារ​ត្រូវ​កំ​ដៅ​ថ្ងៃ ក្រៅពី​នោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ និយាយ​ថា​ជន​រង​គ្រោះជា​មនុស្ស​វិកល​ច​រឹក ដោយសារ​តែ​ពួក​គាត់​ធ្លាប់​បានឃើញ​ជន​រង​គ្រោះ​មក​ដេក​នៅ​ក្នុង​វត្ត​ស្ពឺ​ត្បូង ។

កាលពី​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បានឃើញ​ស្ដ្រី​រង​គ្រោះ​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នេះ ដើរ​ឆ្លង​ទឹក​នៅ​ចំណុច​អូរ​ចក ស្ថិត​ក្នុងភូមិ​ប្រគាប មាន​ចម្ងាយ​ប្រហែលជា​ជាង​មួយ​គីឡូ​ម៉ែ​ត្រ​ពី​កន្លែង​ដែល​គេ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នេះ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ