ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បូម​ខ្សាច់​៦​សង្ស័យ​ម៉ាង​ច្បាប់​… មន្ត្រី​ថា​មិនដឹង ធ្វើ​ម៉េច​ដែរ? (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៦ ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​​ខ្សាច់​ទាំងថ្ងៃទាំងយប់​នៅ​ក្នុង​ដង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ នៃ​ខេត្តព្រៃវែង ហើយ​សកម្មភាព​បូម​ខ្សាច់​នេះ តាម​ដំណឹង​ថា…

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៦ ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​​ខ្សាច់​ទាំងថ្ងៃទាំងយប់​នៅ​ក្នុង​ដង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ នៃ​ខេត្តព្រៃវែង ហើយ​សកម្មភាព​បូម​ខ្សាច់​នេះ តាម​ដំណឹង​ថា ពុំ​មានច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​នោះ​ទេ ប៉ុន្តែ​គេ​អាច​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន សង្ស័យ​​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត​ព្រែ​វែង​។

បើ​តាម​ការ​បង្ហើប​អោយ​ដឹង​ពី​មេការ​ក្រុមហ៊ុន​ដែល​កំពុង​បូម​ខ្សាច់​ទាំងនេះ ទី​១*​ឈ្មោះ ក្រុមហ៊ុន​ខ្មែរ​អភិវឌ្ឍន៍​ដែល​មាន​ម្ចាស់​ឈ្មោះ កៅ សុផល​។ ទី​២-​ឈ្មោះ​ក្រុមហ៊ុន ឡេ​ង ហួរ របស់​លោក​ឧកញ៉ា ឡេ​ង ហួរ​។ ទី​៣-​ឈ្មោះ​ក្រុមហ៊ុន ប៉ោ វ៉ា​ន់​ណាត​។ ទី​៤-​ឈ្មោះ ក្រុមហ៊ុន លី គឹ​ម​តុ​ន​។ ទី​៥-​ឈ្មោះ ក្រុមហ៊ុន ម៉ា​រី​ថា​ម និង​ទី​៦-​ឈ្មោះ សហគ្រាស គង់ សា​រឿ​ន​។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​នៅ​ខេត្តព្រៃវែង​ម្នាក់ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តាម​ពិត​ក្រុមហ៊ុន​ទាំង​៦​នេះ គេ​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ពី​ក្រសួង​រ៉ែ និង​ថាមពល​ត្រឹមត្រូវ ប៉ុន្តែ​អាជ្ញាប័ណ្ណ​នោះ បាន​ផុតកំណត់​អស់​សុពលភាព​តាំងពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​មក​ម្លេះ ហើយ​បើ​តាម​ផ្លូវច្បាប់ បើ​អាជ្ញាប័ណ្ណ​ផុតកំណត់ ឬ​អស់​សុពលភាព​ហើយ គឺ​មិន​អាច​បន្ត​ធ្វើ​សកម្មភាព​បូម​ខ្សាច់​បាន​ទៀត​នោះ​ទេ ត្រូវ​តែ​ផ្អាក​សកម្មភាព​សិន រហូត​ទាល់តែ​ម្ចាស់​ក្រុមហ៊ុន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​អាជ្ញាប័ណ្ណ ។

ហើយ​មានការ​ចេញ​លិខិត​អនុញ្ញាតិ​បន្ត​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​សិន ទើប​ក្រុមហ៊ុន​ទាំងនោះ​អាច​បន្ត​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទៀត​បាន​។ ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​ទាំងនោះ មិន​បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​នោះ​ទេ គឺ​គេ​នៅ​តែ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​លក់​ទាំងថ្ងៃទាំងយប់ និង​ជា​រៀងរាល់ថ្ងៃ​រហូត​មក​ដល់​ពេល​នេះ​។

ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជា ក​ក្ត​ដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង​បាន​នោះ​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល​។

តែ​ទោះជា​យ៉ាងណា មន្ត្រី​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​ម្នាក់​ឈ្មោះ ទ្រី បាន​ទទួលស្គាល់​ថា ក្រុមហ៊ុន​ទាំងនោះ​ពិតជា​បាន​ផុត​អាជ្ញាប័ណ្ណ​មែន ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​រត់ការ​ស្នើ​សុំ​បន្ត​អាជ្ញាប័ណ្ណ​ទៅ​ក្រសួង​ហើយ​។

ហើយ​ចំពោះ​ការ​លើក​ឡើង​ថា ក្រុមហ៊ុន​ទាំងនោះ​មិន​ទាន់​បាន​ច្បាប់​អនុញ្ញាតិ​បន្ត​អាជ្ញា​ប័ណ្ណ ប៉ុន្តែ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ជា​រៀងរាល់ថ្ងៃ​នោះ លោក​ក៏​ទទួលស្គាល់​ថា ជា​ការ​ពិត​ដែរ តែ​លោក​ក៏​មិនដឹង ​ធ្វើ​ម៉េច​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ