ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ទាំង​ក្រុម​…​ចាក់​ធុងបាស​រាំ​ហើយ​ធ្វើ​រឿង​បែប​នេះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៧​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ស្ទាក់​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទារ​លុយ ដើម្បី​យក​ទៅ​ទិញ​គ្រឿង​ស្រវឹង​ផឹក​បន្ត ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣៧ នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៧​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ស្ទាក់​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទារ​លុយ ដើម្បី​យក​ទៅ​ទិញ​គ្រឿង​ស្រវឹង​ផឹក​បន្ត ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣៧ នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ទទឹង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

លោក​វរៈសេនីយ៍ឯក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​នាំ​គ្នា​ផឹកស៊ី​លើ​ផ្លូវ​សាធារណៈ​ក្នុងភូមិ​ទទឹង ដោយ​មាន​ចាក់​ធុងបាស​រាំ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ។ មិនតែប៉ុណ្ណោះ​ពេល​ឃើញ​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​កម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពួក​គេ​បាន​ឃាត់​ជំរឹត​ទា​លុយ ដើម្បី​ទិញ​ស្រា​ផឹក​បន្ត បើ​មិន​ឲ្យ​ទេ​ពួក​គេ​រារាំង​មិន​ឲ្យ​ទៅ​មុខ​ទេ ។

លោក​អធិការ​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​បាន​សុំ​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សា​រុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ដោយ​ឃាត់ខ្លួន​បាន​ចំនួន​០៧​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ១-​ឈ្មោះ ឡាយ កុម្ភៈ អាយុ ១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ នៅ​ភូមិ​ទទឹង , ២- ឈ្មោះ រី សោម អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ​, ៣-​ឈ្មោះ សុះ គ្រី​យ៉ា អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរឥស្លាម ទាំង​០២​នាក់​នេះ​នៅ​ភូមិ​ចុង​ខ្លុង ឃុំ​អូ​សណ្តាន់ ស្រុក​ក្រគរ​, ៤-​ឈ្មោះ គាង ធា​រ៉ា អាយុ​១៦​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ នៅ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​, ៥-​ឈ្មោះ សារី ដា​រ៉ា អាយុ​១៦​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ​, ៦-​ឈ្មោះ ហ៊ីង រ៉ា​ណ​ន អាយុ​២១​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ ទាំង​០២​នាក់​នេះ​រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ និង​៧-​ឈ្មោះ សី មក​រា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ នៅ​ភូមិ​ឃ្លាំងមឿង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ។

ក្មេង​ទំនើង​ទាំង​៧​នាក់​ដែល​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ថា តើ​ត្រូវ​អប់រំ ឫ​ក៏​យ៉ាងណា ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ