ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎…បំផ្លាញ​ព្រហ្មចារីយ៍ហើយឱ្យ​​​៥០០រៀល​ចឹង​​ឬ​​លោក​?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ករណី​រំលោភ​បំពាន​ផ្លូវភេទ​កុមារី​អាយុ​១១​ឆ្នាំ​ម្នាក់ ដែល​ផ្ដើម​ចេញពី​កា​រលូង​លោម​ជា​ថ្នូរ​នឹង​លុយ​ចំនួន​៥០០​រៀល កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៥​ តុលា នៅ​ក្រោម​ដើម​អំពិល​មាត់បឹង​មួយ​កន្លែង ក្នុងភូមិ​តា​ហែ​ន​១…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​មាន​បណ្ដឹង​ចោទប្រកាន់​ថា បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ករណី​រំលោភ​បំពាន​ផ្លូវភេទ​កុមារី​អាយុ​១១​ឆ្នាំ​ម្នាក់ ដែល​ផ្ដើម​ចេញពី​កា​រលូង​លោម​ជា​ថ្នូរ​នឹង​លុយ​ចំនួន​៥០០​រៀល កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៥​ តុលា នៅ​ក្រោម​ដើម​អំពិល​មាត់បឹង​មួយ​កន្លែង ក្នុងភូមិ​តា​ហែ​ន​១ ឃុំរ​ការ ស្រុក​សង្កែ​។

មន្ត្រី​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ចាន់ ហ៊ា​ម ហៅ​បុល អាយុ​៣៥​ឆ្នាំ រីឯ​កុមារី​រង​គ្រោះ​​អាយុ​១១​ឆ្នាំ ដែល​រស់នៅ​ភូមិ​ជាមួយ​គ្នា​(​ផ្ទះ​នៅ​ភូមិ​ជាមួយ​)​ ។ ​ជនសង្ស័យ​រូប​នេះ​បាន​ល្បួងក្មេងស្រី​​ទៅ​ចាប់រំលោភ​នៅ​ខាងក្រោយ​ភូមិ​ រហូត​បាន​សម្រេច​។ ប៉ុន្តែ​ក្រោយ​រំលោភ​បាន​សម្រេច ជនសង្ស័យ​បានឱ្យ​លុយ​ទៅ​ក្មេង​ស្រី​ចំនួន​៥០០​រៀល ដោយ​ហាម​មិន​ឲ្យ​ក្មេង​ស្រី​និយាយ​ប្រាប់​គេ​ឡើយ តែ​នាង​មិន​បាន​ស្ដាប់​ការ​បង្គាប់បញ្ជា​របស់​ជន​ល្មោភកាម​នេះ​ទេ លុះ​ពេល​នាង​មក​ដល់​ផ្ទះ​ក៏​និយាយ​រឿង​នេះ​ប្រាប់​ម្ដាយ ហើយ​ម្ដាយ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចុះ​ឃាត់ខ្លួន​ជន​ល្មោភកាម​នេះ​តែ​ម្ដង​។

បើ​តាម​ចម្លើយ​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​លូ​ង​លោម​បង្ខំ​រំលោភ​នាង​រហូត​បាន​សម្រេច​មែន​។ ជន​នេះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បានឃើញ​កុមារី​រួម​ជាមួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​មក​លេង​ក្បែង​​ផ្ទះ​ខ្លួន ហើយ​គ្រា​ហ៍ខ្លួន​បានឃើញ​ក្មេង​ស្រី​ ក៏មាន​អារ​ម្ម​ណ៍ផ្លូវភេទ ​។

ជន​នេះ​បាន​បញ្ជាក់​ថា ពេល​នោះ​ខ្លួន​ ក៏​បាន​និយាយ​កុហក់​ឱ្យ​​នាង​ជូន​ទៅ​រក​បេះ​ផ្លែ​ថ្នឹង​​ស៊ី ហើយ​នាង​ក៏​ព្រមទៅ​ជាមួយ ដោយ​ជិះ​ម៉ូតូ​វី​វ៉ា​កញ្ចាស់​ឌុ​ប​នាង​ទៅ​។ លុះដល់​មាត់បឹង​មួយស្ងាត់​​ ខ្លួន​ក៏​ចាប់​នាង​រំលោភ​ក្រោម​ដើម​អំពិល​រហូត​បាន​សម្រេច​តែ​ម្ដង​។ ក្រោយ​រំលោភ​បាន​សម្រេច ខ្លួន​បាន​ឲ្យ​លុយ​នាង​ចំនួន​៥០០​រៀល​ដើម្បី​កុំ​ឲ្យ​នាង​និយាយ​ប្រាប់​គេ តែ​ពេល​ដល់​ផ្ទះ​បែរជា​នាង​និយាយ​ប្រាប់​ម្ដាយ​នាង​តែ​ម្ដង ​។

អត្ថបទសរសេរ ដោយ