ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​មិន​រាំងស្ទះ​សេដ្ឋកិច្ច​ដទៃ

5 ឆ្នាំ មុន

ទីក្រុង​ម៉ិ​ក​ស៊ិ​ក ៖ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស Luis Videgaray របស់​ម៉ិ​ក​ស៊ិ​កបាន​ប្រាប់​ដល់​ភាគី​ខាង​ប្រទេស​ចិន​តាម​ទូរស័ព្ទ​នា​ថ្ងៃ​សៅរ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហ​រដ្ឋ​អាមេ​រិក និង​កា​ណា​ដា…

ទីក្រុង​ម៉ិ​ក​ស៊ិ​ក ៖ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស Luis Videgaray របស់​ម៉ិ​ក​ស៊ិ​កបាន​ប្រាប់​ដល់​ភាគី​ខាង​ប្រទេស​ចិន​តាម​ទូរស័ព្ទ​នា​ថ្ងៃ​សៅរ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហ​រដ្ឋ​អាមេ​រិក និង​កា​ណា​ដា នឹង​មិន​រារាំង​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​នោះ​ទេ ។

កិច្ចព្រមព្រៀង​នេះ​នឹង​ជំនួស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ហើយ​បាន​ចែង​ថា ប្រសិនបើ​ដៃគូ​ណាមួយ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​​ប្រទេស​ដែល​មិន​មាន​ទីផ្សារសេរី ដូច​ជា​ប្រទេស​ចិន នោះ​ដៃគូ​ដទៃ​អាច​ចាក​ចេញពី​កិច្ចព្រមព្រៀង​ថ្មី​ក្នុង​រយៈពេល​៦​ខែ និង​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​វិញ ។

យុទ្ធសាស្ត្រ​នេះ​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ក្នុង​ការ​ផ្តាច់​ប្រទេស​ចិន​ចេញ​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ផ្តល់​សិទ្ធិ​ជំទាស់​ស្វ័យប្រវត្តិ​ដល់​សហរដ្ឋអាមេរិក​ក្នុង​ការ​រុញច្រាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ចិន និង​កា​ណា​ដា ឬ​ម៉ិ​ក​ស៊ិ​ក ។

លោក Videgaray មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ប៉ុន្តែ​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា (USMCA) នេះ​នឹង​មិន​រារាំង​កិច្ចព្រម​ព្រៀងទ្វេភាគី​ជាមួយ​ប្រទេស​ដែល​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​ឡើយ ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​​ចិន​បាន​ឲ្យ​ដឹង​ថា លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​បាន​និយាយ​ថា ប្រទេស​ចិន​និង​ម៉ិ​ក​ស៊ិ​ក​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​​បាន​គាំទ្រ យល់​ដឹង និង​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ធំ​ៗ​យ៉ាង​ជាប់លាប់ ។

លោក Wang បាន​បន្ត​ថា ៖« រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​មិន​គួរ​ធ្វើ​ឡើង​ដោយ​មាន​គោលដៅ​ប្រឆាំង​នឹង​ភាគី​ទី​បី​ឡើយ ឬ​ទប់ស្កាត់​សិទ្ធិ និង​អត្ថ​ប្រយោជន៍​របស់​សមាជិក​ដទៃ​ទេ ហើយ​មិន​គួរ​មាន​ភាព​មិន​រាប់​បញ្ចូល​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ