ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​មិន​មាន​គម្រោង​ពិភាក្សា​ពី​បញ្ហា​រូបិយ​វត្ថុ​ជាមួយ​អា​មេ​រិ​ក​ទេ

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ជប៉ុន លោក Toshimitsu Motegi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ជប៉ុន​មិន​មាន​គម្រោង​ចរចា​ពី​វិធី​ដើម្បី​ទប់ស្កាត់​ការ​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​ទេ ។ លោក​បាន​និយាយ​ថា…

ទីក្រុង​តូ​ក្យូ ៖ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ជប៉ុន លោក Toshimitsu Motegi បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ជប៉ុន​មិន​មាន​គម្រោង​ចរចា​ពី​វិធី​ដើម្បី​ទប់ស្កាត់​ការ​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​ទេ ។

លោក​បាន​និយាយ​ថា ៖« មិន​មានការ​ចរចា លើ​អត្រា​ប្តូរ​ប្រាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម និង​អំឡុង​ពេល​កិច្ចប្រជុំ​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក​(​កាលពី​ខែកញ្ញា​)​ទេ »​។

លោក​បាន​មាន​ប្រសាសន៍​ដូចនេះ បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក គឺ​លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក​ចង់​បន្ថែម​កិច្ចព្រម​ព្រៀង​មួយ​ដើម្បី​ទប់ស្កាត់​ការ​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ
ជប៉ុន ។

លោក Motegi បាន​និយាយ​លើ​កម្មវិធី​ទូរទស្សន៍​មួយ​ថា លោក​គិត​ថា​អត្រា​ប្តូរ​ប្រាក់​មិន​ត្រូវ​បាន​លើក​ឡើងជា​បញ្ហា​រវាង​ប្រទេស​ទាំង​ពីរ​ទេ ហើយ​លោក Mnuchin គួរតែ​រក្សា​ការ​ទំនាក់ទំនង​ជិតដិត​ជាមួយនឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Taro Aso របស់​ជប៉ុន​រាល់ពេល​ចាំបាច់ ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា បុគ្គល​ទាំង​ពីរ​អាច​នឹង​មាន​កិច្ច​ពិភាក្សា​លើ​អត្រា​ប្តូរ​ប្រាក់​នា​ពេល​អនាគត ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​មានការ​បន្ថែម​មាត្រា​នេះ​ក្នុង​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ ។ ការ​សម្រេចចិត្ត​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ក្នុង​ការ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​៧០០​ប៊ី​លាន​ដុល្លារ​របស់​អា​មេ​រិ​ក ។

យ៉ាងណា​ក្តី ការ​បន្ថែម​នេះ​អាច​ជា​ចំណុច​ដែល​មានការ​ខ្វែងគំនិត​គ្នា​ធំ​មួយ​ក្នុង​កិច្ច​ពិភាក្សា​​រវាង​ជប៉ុន​និង​សហរដ្ឋអាមេរិក​ដែល​អាច​នឹង​ប្រារព្ធ​ឡើង​នា​ឆមាស​ទី​១​នៅ​ឆ្នាំ​ក្រោយ ព្រោះ​ប្រទេស​ជប៉ុន​ក៏​បាន​ជំទាស​ន់​នឹង​មាត្រា​ដែល​ស្រ​ដៀង​គ្នា​សម្រាប់​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (PTT) ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ