ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី

5 ឆ្នាំ មុន

ការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម អាច​ត្រូវ​បាន​ផ្តល់​ជូន​អ្នកជំងឺ​តាម​វិធី​ជា​ច្រើន ។ គ្រូ​ពេទ្យ​​របស់​អ្នក​នឹង​ណែនាំ​ប្រភេទ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។ ប្រភេទ​ទូទៅ​បំផុត​គឺ ៖ 1. ការ​ព្យាបាល​ដោយ​កាំរស្មី ៖…

ការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម អាច​ត្រូវ​បាន​ផ្តល់​ជូន​អ្នកជំងឺ​តាម​វិធី​ជា​ច្រើន ។ គ្រូ​ពេទ្យ​​របស់​អ្នក​នឹង​ណែនាំ​ប្រភេទ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។ ប្រភេទ​ទូទៅ​បំផុត​គឺ ៖

1. ការ​ព្យាបាល​ដោយ​កាំរស្មី ៖ វា​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ម៉ាស៊ីន (​ការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម​ខាងក្រៅ​) ជា​កន្លែង​ដែល​ម៉ាស៊ីន​ត្រូវ​បាន​ប្រើ ដើម្បី​បញ្ចេញ​កាំរស្មី​វិទ្យុសកម្ម​ទៅ​លើ​មហារីក ។

2. ការ​ព្យាបាល​ដោយ​ជាតិ​វិទ្យុសកម្ម brachytherapy ៖ វា​ជា​បំណែក តូច​ៗ​នៃ​លោហ​ធាតុ​វិទ្យុសកម្ម (​ជា​ធម្មតា​ជា​បណ្តោះអាសន្ន​) ដែល​បាន​ដាក់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ជិត​នឹង​ដុំ​មហារីក ។

3.​ការ​ចាក់​សារធាតុ​វិទ្យុសកម្ម ការ​ផឹកថ្នាំ​គ្រាប់ ឬ​ភេសជ្ជៈ (​ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​)
វា​គឺជា​ការ​ព្យាបាល ដែល​សារធាតុ​រាវ​នៃ​វិទ្យុសកម្ម​ត្រូវ​បាន​លេប ឬ​ចាក់​ចូល​ទៅ​ក្នុង​ឈាម​របស់​អ្នក ។

ការ​ព្យាបាល​ជា​ទូទៅ​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​មន្ទីរពេទ្យ ។ ជា​ទូទៅ​អ្នក​អាច​ត្រលប់​ទៅ​ផ្ទះ ភ្លាម​ៗ បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម​ខាងក្រៅ ប៉ុន្តែ​អ្នក​ប្រហែលជា​ត្រូវ​ស្នាក់​នៅ​មន្ទីរពេទ្យ​ពីរ​បី​ថ្ងៃ ប្រសិនបើ​អ្នក​មានការ​វះកាត់ ឬ​ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម។

មនុស្ស​ភាគច្រើន​មាន​វគ្គ​ព្យាបាល​ជា​ច្រើន​ដែល​ជា​ទូទៅ​ត្រូវ​បាន​រាលដាល​ក្នុង​រយៈ​ពេល​​ពីរ​បី​ស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ