ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់…សុំក្មួយទៅដេករំលោ.ភទាល់តែ​សម្រេច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កៀនស្វាយបាន​ចាប់​បុរស​ម្នាក់​វាយ​ខ្នោះ ​នៅ​ថ្ងៃ​ទី​១៤ ​តុលា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយក្មេង​ស្រី​ដែល​ចោទ​ថា បុរស​រូប​នេះ​ចាប់រំលោភក្មួយ​ស្រី​របស់​ខ្លួន​រហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​១២ តុលា នៅ​ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កៀនស្វាយបាន​ចាប់​បុរស​ម្នាក់​វាយ​ខ្នោះ ​នៅ​ថ្ងៃ​ទី​១៤ ​តុលា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយក្មេង​ស្រី​ដែល​ចោទ​ថា បុរស​រូប​នេះ​ចាប់រំលោភក្មួយ​ស្រី​របស់​ខ្លួន​រហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​១២ តុលា នៅ​ស្រុក​កៀនស្វាយ ។ ក្មេង​ស្រី​រង​គ្រោះ​ ទើប​មាន​អាយុ​៦​ឆ្នាំ ឯ​បុរស
ជាប់ចោទ​ឈ្មោះ អួន រឿ​ន អាយុ​៣២​ឆ្នាំ និង​ត្រូវបាន​ប្រាប់​ថា ​ជា​ឪពុកធំ​របស់​ក្មេង​ស្រី​ផង​ដែរ ។

មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ខាងលើ ​បាន​មក​ស្នាក់​នៅ​ជាមួយ​ជីតា ហើយ​ឪពុកធំ​រូប​នេះ​ បាន​មក​សុំ​ក្មួយ​ស្រី​ពី​ជីតា​ថា ឱ្យ​នាង​ទៅ​ដេក​ជាមួយ​ពេល​យប់ ។ ពេល​នោះ​ ដោយ​ជីតា​យល់ព្រម ជន​នេះ​ ក៏​នាំ​ក្មួយ​ស្រី​ទៅ​ដេក​លើ​គ្រែ​របស់​ខ្លួន រួច​ធ្វើ​សកម្មភាព​រំលោភ​តែ​ម្តង ។

លុះ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ម្តាយធំ​ឃើញ​ក្មួយស្រី​ដេក​សន្ធឹង​សន្ធៃ​ក៏​សួរនាំ ទើប​នាង​ប្រាប់​ថា​ ត្រូវ​ឪពុកធំ​រំលោភ ។ ខណៈ​ឮ​ដូចនេះ ម្តាយធំ​ក៏​ពិនិត្យ​មើល​ប្រដាប់​ភេទ​ក្មួយ​ស្រី ឃើញ​មាន​ភាព​ខុសធម្មតា ក៏​ទូរស័ព្ទ​មក​ប្រាប់​ម្តាយ​នៅ​ឯ​ភ្នំពេញ​ និង​នាំ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ បន្ទាប់​មក​ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ សូម​បញ្ជាក់​ថា បុរស​ជាប់ចោទ​ជា​ឪពុកធំ​រូប​នេះ​ ជា​បុរស​ពោះម៉ាយ បន្ទាប់​ពី​មានការ​លែងលះ​ជាមួយ​ប្រពន្ធ ព្រោះ​ជា​បុរស​ចោលម្សៀត ៕

អត្ថបទសរសេរ ដោយ