ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ​ពិភព​លោក​បន្ត​ឡើង​ដល់​ជិត​107​ដុល្លារ​មួយធុង

15 ឆ្នាំ មុន

តម្លៃ​ប្រេង​កាល​ពី​ថ្ងៃ​ទី​៧ មីនា បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​ខែ​កញ្ញា​ ឆ្នាំ​២០០៨ មក​នៅ​ក្រុង​ញូវ​យ៉ក​ ខណៈ​ដែល​ពួក​អ្នក​សង្កេត​ការណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​ធ្លាក់​ចុះ​រយៈ​ពេល​យូរ​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​លី​ប៊ី​។
នៅ​ទី​ផ្សារ​ប្រេង​ក្រុង​ញូវ​យ៉ក​ប្រេង​ឆៅ​មួយ​ធុង​ឡើង​ថ្លៃ​២,២៥​ដុល្លារទៀត​​ដល់​១០៦,៦៧​ដុល្លារ ខណៈ​ដែល​កាល​ពី​ថ្ងៃ​ទី​៤ មីនា​ ប្រេង​​ឆៅ​ឡើង​ថ្លៃ​មួយ​ធុង​២,៥​១ដុល្លារ​ដល់​១០៤,៤២​ដុល្លារ​។
នៅ​ទី​ផ្សារ​ប្រេង​ក្រុង​ឡុង​ប្រេង​ឆៅ​មួយ​ធុង​ឡើង​១,៨០​ដុល្លារ​ទៀត​ដល់​១១៧​,៧៧​ដុល្លារ​។ ដោយ​សារ​ប្រេង​ឆៅ​ឡើង​ខ្ពស់​នៅ​ទី​ផ្សារ​អន្តរ​ជាតិ​តម្លៃ​ប្រេង​ឥន្ធ​នៈ​នៅ​បារាំង​ក៏​ឡើង​​ខ្ពស់​ខ្លាំង​ដែរ​។ ប្រេង​សាំង​ធម្មតា​ហៅ​ប្រេង​៩៥​ថ្លៃ​ជាង​១,៥០​អឺរ៉ូ​ក្នុង​មួយ​លីត្រ គឺ​ខ្ពស់​ជាង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០០៨បន្តិច​ដែល​ប្រេង​ឡើង​ថ្លៃ​កំពូល​(១,៤៩​អឺរ៉ូ​មួយ​លីត្រ​)។ ប្រេង​សាំង​ស៊ុប​ពែរ​​ហៅ​ប្រេង​៩៨​មួយ​លីត្រ​ថ្លៃ​១,៥​៤​អឺរ៉ូ​ ទល់​នឹង​១,៥២​អឺរ៉ូ​កាល​ពី​សប្តាហ៍​មុន​ និង​១,៥៣​អឺរ៉ូ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៨ ។ ប្រេង​ម៉ា​ស៊ូត​មួយ​លីត្រ​ថ្លៃ​១,៣២​អឺរ៉ូ​​កាល​ពី​សប្តាហ៍​មុន​។
មាន​កត្តា​២​ញ៉ាំង​ឱ្យ​ប្រេង​ឡើង​ថ្លៃ​ខ្ពស់​គឺ​សេចក្តី​ត្រូវ​ការ​ប្រេងខ្ពស់​​លើ​ពិភព​លោក​ ពិសេស​នៅ​អាសីុ​ និង​អស្ថេរ​ភាព​ក្នុង​បណ្តា​ប្រទេស​ ​អារ៉ាប់​ ពិសេស​បណ្តា​ទី​តាំង​ប្រេង​កាត​នៅ​លី​ប៊ី​កំពុង​រង​ការ​ប៉ះ​ពាល់​ដោយ​ការ​ប្រយុទ្ធ​គ្នា ៕