ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​និយាយ​ថា អត់​!!

5 ឆ្នាំ មុន
  • ភ្នំពេញ

ជំនួញ​ឈើ​ដឹក​ឆ្លង​ព្រំដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កុំ​ថា​អត់​… កុំ​ថា​គ្មាន​ទេ​… នាំ​ខ្មាស់​ខ្មោច ។ និយាយ​ដោយ​ពិត​ត្រង់​ទៅ​ឈ្មួញ​បាន​ផ្អាក​ម្តង​ៗ​ដែរ​… ប៉ុន្តែ​ផ្អាក​ដឹក​តាម​ឡាន​យក្ស​ធំ​ៗ… នាំ​គ្នា​ដូរ​មក​រូបភាព​ដឹក​តាម​ឡាន​តូច​ៗ​វិញ ជញ្ជូន​ដូច​ស្រមោច​ពាំ​ស្ករ ។…

ជំនួញ​ឈើ​ដឹក​ឆ្លង​ព្រំដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កុំ​ថា​អត់​… កុំ​ថា​គ្មាន​ទេ​… នាំ​ខ្មាស់​ខ្មោច ។

និយាយ​ដោយ​ពិត​ត្រង់​ទៅ​ឈ្មួញ​បាន​ផ្អាក​ម្តង​ៗ​ដែរ​… ប៉ុន្តែ​ផ្អាក​ដឹក​តាម​ឡាន​យក្ស​ធំ​ៗ… នាំ​គ្នា​ដូរ​មក​រូបភាព​ដឹក​តាម​ឡាន​តូច​ៗ​វិញ ជញ្ជូន​ដូច​ស្រមោច​ពាំ​ស្ករ ។

ច្រកព្រំដែន​ដែល​ចេញ​ឈើ​ដូច​ស្រមោច​… តាម​កត់សម្គាល់​នោះ គឺ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី យ៉ាង​ពិតប្រាកដ ។

ពេល​ឡាន​តូច​ៗ​ដឹក​ទៅ​ដល់​ច្រក​ទ្វារ មិនមែន​ទម្លាក់​ឈើ​ក្នុង​ដី​ខ្មែរ​ជាប់​ព្រំដែន​ទេ គឺ​បើក​ច្រក​ទ្វារ​ឱ្យ​ដឹក​ចូល​ទៅ​ស្រុក​យួន​យ៉ាង​រលូន ។ ទៅ​ដល់​យប់​បើក​ទាំង​យប់ ទៅ​ដល់​ថ្ងៃ​បើក​ទាំង​ថ្ងៃ អត់​បាច់​នៅ​រារែក​ទេ នាំ​គេ​ឃើញ ។

សមត្ថកិច្ច​មិន​តិច​ស្ថាប័ន​ទេ ប្រចាំការ​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ មាន​ប៉ូលិស​អន្តោប្រវេសន៍ គយ កាំកុងត្រូល គណៈកម្មការ​ច្រក​ទ្វារ​របស់​សាលាខេត្ត​ធ្វើការ​យ៉ាង​ត្រជាក់ត្រជុំ​ដល់​មេជើង​ទៀត​ផង ជា​ពិសេស​មេ​គយ​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ។​ល​។

ឈ្មួញ​ខ្លះ​ដែល​ដឹក​តាម​ឡាន​យក្ស​ម្តង​ៗ​យ៉ាងតិច​១០​គ្រឿង​នោះ​បាន​ផ្អាក​មែន​… ប៉ុន្តែ​គេ​ដូរ​មក​រូបភាព​ឡាន​តូច​ៗ​វិញ​រាប់​ក្បាល​ឡាន​មិន​អស់​ទេ ដែល​គេ​នៅ​សង្ស័យ​ថា មាន​ឧកញ៉ា​ម្នាក់ និង​មេការ​ធំ​២​នាក់ នៅ​ពីក្រោយ​ការ​ដឹកឈើ​ទាំងនេះ ព្រោះ​មាន​ដំណឹង​ថា ថៅកែ​យួន​បាន​ដាក់កុង​ត្រា​ម្តង​ៗ​រាប់​ពាន់​ម៉ែត្រគូប ។ ប្រគល់​លុយ​ឱ្យ​មុន ចាំ​ទទួល​ឈើ​តាម​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ