ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលខេត្តជាំងស៊ូ​បានមកដល់ព្រះសីហនុ…ស្របពេលកំណើនចិនកាន់តែច្រើនឡើង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​ដែល​ជនជាតិ​ចិន មានការ​កើនឡើង​ឆាប់រហ័ស​រាប់​ម៉ឺន​នាក់ នៅ​ខេត្ត​មាត់​សមុទ្រ​ខ្មែរ ហើយ​បន្តិច​ម្តង​ៗតំបន់​មាត់​ស​មុ​ុ​ទ្រនេះ ពិតជា​គោលដៅ​សម្រាប់​ក្រុម​ពាណិជ្ជករ​ចិន​ស្នាក់​នៅ​កាន់តែ​ច្រើន​ឡើង​ៗ ដែល​ជា​រឿយ​ៗ​តែង​បង្ក​បញ្ហា​ល្មើសច្បាប់​មិន​ឈប់​ឈរ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រប​ពេល​ដែល​ជនជាតិ​ចិន មានការ​កើនឡើង​ឆាប់រហ័ស​រាប់​ម៉ឺន​នាក់ នៅ​ខេត្ត​មាត់​សមុទ្រ​ខ្មែរ ហើយ​បន្តិច​ម្តង​ៗតំបន់​មាត់​ស​មុ​ុ​ទ្រនេះ ពិតជា​គោលដៅ​សម្រាប់​ក្រុម​ពាណិជ្ជករ​ចិន​ស្នាក់​នៅ​កាន់តែ​ច្រើន​ឡើង​ៗ ដែល​ជា​រឿយ​ៗ​តែង​បង្ក​បញ្ហា​ល្មើសច្បាប់​មិន​ឈប់​ឈរ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា គណៈប្រតិភូ​នគរបាល​ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក គូ ជៀន​គ័​រ នាយក​រង​មន្ទីរ​នគរបាល​ខេត្ត បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ជួប​ប្រជុំ​ពិភាក្សា​ការ​ងារ​មួយ​ចំនួន ជាមួយ​ថ្នាក់ដឹកនាំ​នៃ​គណៈ​ស្នងការ​នគរបាល​ខេត្ត អំពី​កិច្ច​សហប្រតិបត្តិការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​នគរបាល​ខេត្ត​ជាំ​ង​ស៊ូជាមួយ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

កិច្ច​ពិភាក្សា​នោះ​ដែរ​លោក គូ ជៀន​គ័​រ ក៏​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ទៅ​ធ្វេ​ី​ទស្សនកិច្ច​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៅ​ខេត្ត​ជាំ​ង​ស៊ូ និង​ស្នើ​សុំ​ឲ្យ​ភាគី​កម្ពុជា ព​ន្លឿ​ន​ការ​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង សម្រាប់​កិច្ច​សហប្រតិបត្តិការ​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ឲ្យ​បាន​លឿន​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​រីករាយ​ចំពោះ​សម​ភាគី​ចិន​និង​បាន​ពន្យល់​អំពី​សំ​ណេ​ី​កិច្ច​សហប្រតិបត្តិការ ចងសម្ព័ន្ធ​មេត្រីភាព រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ជាមួយ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ជាំ​ង​ស៊ូ គឺ​បាន​រាយការណ៍​ជូន​ទៅ​ថ្នាក់​លេ​ី​រួច​ហើយ នៅ​រង់​ចាំតែ​ការ​សម្រេច​ដេ​ី​ម្បី​អនុវត្ត​តែ​ប៉ុណ្ណោះ ។

លោកស្នងការ​បាន​បន្ត​ថា នេះ​ជា​មោទនភាព​មួយ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ផ្តួចផ្តើម​កិច្ច​ពិភាក្សា​ឡើង ក្នុង​គោលបំណង​សហប្រតិបត្តិការ​រួម​គ្នា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លើ​វិស័យ​ការពារ​សន្តិសុខ​សង្គម ៕

អត្ថបទសរសេរ ដោយ