ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​ក្មេង​ប្រុស​ម្នាក់យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ណ​ង​ប៊ួ ឃុំ​ណ​ង​ឃី​លិ​ក…

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ណ​ង​ប៊ួ ឃុំ​ណ​ង​ឃី​លិ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថុ​ន ខាំ ភេទ​ប្រុស អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ អ៊ុ​ន ថុ​ន មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ​ម៉ៃ បួ​ឡៃ ។ ទាំង​៣​នាក់​រស់នៅ​ភូមិ ឃុំ​កើតហេតុ ។

នៅ​វេលា​ម៉ោង​៦​នាទី​យប់​ថ្ងៃ​ទី​១៥ តុលា កម្លាំង​ប៉ុស្ដិ៍​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ក្មេង​ប្រុស​បាន​លង់ទឹក​ស្រះ​ស្លាប់ ពេល​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ព្រមទាំង​ប្រមូល​ព័ត៌មាន​ជុំវិញ​កន្លែង​នោះ និង​តាម​សេចក្តី​បញ្ជាក់​ពី​គ្រួសារ​សព និង​បងប្អូន​ជិតខាង​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។

ក្រោយ​ពី​ធ្វើការ​ពិនិត្យសព​រួចរាល់​ហើយ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ក្មេង​រង​គ្រោះ​ទៅ​ឱ្យ​អាណា​ព្យ​ាបាល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ