ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ចំនួន​៧​មុខ​ជួយ​ការពារ​កើត​ជំងឺថ្លើម

5 ឆ្នាំ មុន

ជំងឺថ្លើម ជា​ជំងឺ​ដែល​មនុស្ស​គ្រប់​រូប​មិន​ចង់​ប្រឈម​មុខ​ឡើយ ។ បន្លែ​ដែល​អ្នក​គួរតែ​បរិភោគ​ដើម្បី​ការពារ​ថ្លើម​របស់​អ្នក តើ​មាន​អ្វីខ្លះ ? 1.​អ្នក​អាច​ពិសា​ខ្ទឹមស​បាន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​A, B1 និង​C…

ជំងឺថ្លើម ជា​ជំងឺ​ដែល​មនុស្ស​គ្រប់​រូប​មិន​ចង់​ប្រឈម​មុខ​ឡើយ ។ បន្លែ​ដែល​អ្នក​គួរតែ​បរិភោគ​ដើម្បី​ការពារ​ថ្លើម​របស់​អ្នក តើ​មាន​អ្វីខ្លះ ?

1.​អ្នក​អាច​ពិសា​ខ្ទឹមស​បាន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​A, B1 និង​C ដែល​អាច​ជួយ​ប្រឆាំង​នឹង​មេរោគ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​កក​រឹង​ទៀត​ផង ។ ជា​ពិសេស វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​អ្នក​កើត​មហារីក​ថ្លើម​នោះ​ទេ​។

2.​អ្នក​ក៏​អាច​បរិភោគ​ត្រកួន​ផង​ដែរ ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​បណ្តេញ​ជាតិពុល​ពី​ក្នុង​រាង​កាយ​អ្នក ដោយ​ធ្វើ​ឲ្យ​ថ្លើម​អ្នក​មិន​ងាយ​មាន​ជាតិពុល ។ ដូចនេះ​អ្នក​នឹង​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺថ្លើម​នោះ​ឡើយ ។

3.​ប្រសិនជា​អ្នក​ចង់​ការពារ​ថ្លើម អ្នក​គួរតែ​បរិភោគ​ផ្សិតចំបើង ព្រោះ​វា​អាច​ទប់​មិន​ឲ្យ​កោសិកា​មហារីក​កើត​លើ​ខ្លួន​អ្នក​ឡើយ ។ ដូចនេះ អ្នក​នឹង​អាច​គេច​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។

4.​ត្រចៀកកណ្តុរ​ក្រៀម មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ការពារ​ក្រពះ​អ្នក ថែម​ទាំង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​ទៀត​ផង ។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​បញ្ចុះ​កាឡូរី ការពារ​មិន​ឲ្យ​សរសៃឈាម​ឆាប់​កក​រឹង ព្រមទាំង​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​បាន​ទៀត​ផង ។

5.​ចំពោះ​អ្នក​ដែល​មិន​ចង់​កើត​មហារីក​ថ្លើម គួរតែ​ញ៉ាំ​ការ៉ុត ព្រោះ​វា​អាច​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យ​រឹង​មាំ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ជួបនឹង​មហារីក​ថ្លើម​ឡើយ ។

6.​ប៉េងប៉ោះ​មាន​ផ្ទុក​ប្រូតេអ៊ីន វីតាមីន​សេ វីតាមីន​B1 និង​B2 ព្រមទាំង​សារធាតុ​ដទៃ​ទៀត​ដែល​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ថ្លើម ដោយ​អាច​ការពារ​ថ្លើម​អ្នក​បាន ។

7.​ត្រឡាច​ក៏​អ្នក​គួរតែ​ពិសា​ផង​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង ថែម​ទាំង​គ្មាន​ជាតិ​ពុល​ណា​អាច​រស់នៅ​ក្នុង​ខ្លួន​អ្នក​ឡើយ ។ ដូចនេះ ជំងឺមហារីក​ថ្លើម​នឹង​មិន​ងាយ​មក​ជិត​ខ្លួន​អ្នក​ឡើយ (ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ