ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀ.ន​២​ករណី​បាន​២​នាក់ និង​ថ្នាំ​ញៀន​ជិត​៣០​កញ្ចប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​បី​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ សេង សុ​ជាតិ ជា​អធិការ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ចុះ​បង្ក្រាប​បាន​គ្រឿងញៀន​ជិត​៣០​កញ្ចប់…

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន​បី​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ សេង សុ​ជាតិ ជា​អធិការ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ចុះ​បង្ក្រាប​បាន​គ្រឿងញៀន​ជិត​៣០​កញ្ចប់ មាន​កញ្ចប់​ធំ កញ្ចប់​តូច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ០៦​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក នៅ​ចំណុច​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ​ទី​០១-​ឈ្មោះ ហៀ​ង ឈាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ចំនួន​០១​លើក ពី​បទ រក្សា​ទុក​គ្រឿងញៀន​រយៈពេល​០១​ឆ្នាំ​)​។

ទី​០២-​ឈ្មោះ អាត សំ​អន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​កា​នី​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹង​ថា ករណី​ទី​០១ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​ខ្ពស់ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ហៀ​ង ឈាង បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​តូច នៅ​នឹង​ខ្លួន​។

ដោយ​មានការ​ចូលរួម​ពី​លោក ក្រុមប្រឹក្សា​ឃុំ​រកា​ខ្ពស់ សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ ហៀ​ង ឈាង បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៩​កញ្ចប់​តូច និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន នៅ​ក្នុងផ្ទះ រួច​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ហៀ​ង ឈាង បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់ តម្លៃ ១៥០,០០០៛ (​ដប់​ប្រាំ​ម៉ឺន​រៀល​) ពី​ឈ្មោះ លាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច​ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​រំលែក​លក់ ក្នុង​០១​កញ្ចប់​តូច តម្លៃ ៤០,០០០៛​។

លោក​បាន​បន្ថែម​ទៀត​ថា ករណី​ទី​០២ នៅ​ថ្ងៃ​កើតហេតុ​ដដែល ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​ខ្ពស់ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ អាត សំ​អន បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន​នៅ​នឹង​ខ្លួន​។ ដោយ​មានការ​ចូលរួម​ពី​លោក ក្រុមប្រឹក្សា​ឃុំ​រកា​ខ្ពស់ សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ អាត សំ​អន បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១១​កញ្ចប់​តូច កប់​ដី​ក្បែរ​ពាងទឹក​ជាប់​ផ្ទះ រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ​។

ចំណែក​ឈ្មោះ ឡៅ លន បាន​គេចខ្លួន​បាត់ មុន​សមត្ថកិច្ច​នគរបាល​ទៅ​ដល់​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អាត សំ​អន បាន​សារភាព​ថា ប្តី​របស់​ខ្លួន​ឈ្មោះ ឡៅ លន បាន​ទៅ​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់ មិនដឹង​តម្លៃ​ប៉ុន្មាន យក​មក​រំលែក​លក់ ក្នុង​០១​កញ្ចប់​តូច តម្លៃ ២០,០០០៛ ចំណែក​លុយ​បាន​ពី​ការ​លក់​គ្រឿងញៀន​ចាយ​រួម​គ្នា​។ បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ