ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ត្រូវ​គេ​សម្លា.ប់​មិនដឹង​ជា​ករណី​ប្លន់ ឬ​គំនុំ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដេក​ស្លាប់​ក្នុង​គុម្ព​ស្រូវ​ក្បែរ​ផ្លូវជាតិ​លេខ​៥ ចំណុច​សាលា អ៊ិ​ន តាំ ស្ថិត​ក្នុងភូមិ​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដេក​ស្លាប់​ក្នុង​គុម្ព​ស្រូវ​ក្បែរ​ផ្លូវជាតិ​លេខ​៥ ចំណុច​សាលា អ៊ិ​ន តាំ ស្ថិត​ក្នុងភូមិ​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ​។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ សព​មាន​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ សប្បុរ​ខ្មៅ​ស្រអែម កម្ពស់​១.៦៣​ម៉ែត្រ ស្លៀកខោ​ខូ​វ​ប៊​យ អាវ​ផ្កា មាន​ឆ្លាក់​សាក់​លើ​ដើមទ្រូង​ទាំង​សងខាង​។

លោកស្នងការ​រង បាន​បញ្ជាក់​ថា សព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​សម្លាប់ រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​គុម្ព​ស្រូវ​។ តាម​ការ​ត្រួតពិនិត្យ​ជន​រង​គ្រោះ​សង្ស័យ​ជា​ករណី​ឃាតកម្ម​នេះ ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ លុះ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ រួច​រាយការណ៍​មក​សមត្ថកិច្ច ។ ចំពោះ​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ថា ជា​ករណី​គំនុំ​, ករណី​ប្លន់ ឬ​ជា​ករណី​ពាល​ស៊ី​ពាល​នោះ​ទេ​។

នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ដុត​ដៃ ដុត​ជើង​ដើម្បី​ស្រាវជ្រាវ​រកមុខ​ឃាតករ​។ បើសិនជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ជន​ប្រព្រឹត្ត​ក្នុង​ករណី​នេះ មិន​អាច​រត់​រួច​ពី​សំណាញ់​ច្បាប់​បាន​នោះ​ឡើយ​។ ជាមួយ​គ្នា​នោះ​ដែរ លោកស្នងការ​រង ក៏​បាន​អំពាវនាវ​ដល់ បងប្អូន​បើ​បាន​ស្គាល់​សព​ជន​រង​គ្រោះ សូម​មេត្តា​ប្រាប់​សាច់ញាតិ បងប្អូន​សព មក​ទទួលយក​សព បច្ចុប្បន្ន​កំពុង​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ