ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​២៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​១១​លើក​ (​យប់​៧​លើក​) ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​១៤​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៣​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​១១​លើក​
(​យប់​៧​លើក​) ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​១៤​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​៣​នាក់​, ប្រជែង​១​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​១​នាក់​) រថយន្ត​តូច​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៥​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​១​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក ,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់ របួស​១២​នាក់ (​ស្រី​៣​នាក់​), ខេត្តកំពង់ធំ​១​លើក ស្លាប់​២​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣៣៨០​គ្រឿង​(​ម៉ូតូ​៦៥%), មធ្យោបាយ​ល្មើស​៥៦១​គ្រឿង​(​ម៉ូតូ​៨៧%), អប់រំ​២០៤​គ្រឿង​(​ម៉ូតូ​១៧%), មធ្យោបាយ​ពិន័យ​៣៥៧​គ្រឿង (​ម៉ូតូ​៩៩%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​២០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២១៤១​គ្រឿង​, អប់រំ​១១០​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣៦៦​គ្រឿង​(​មួក​២៩៣​គ្រឿង​, កញ្ចក់​៦២​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១១​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ