ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​ភ័យ​ខ្លាច​ដប​សាំង​របស់​ពួក​បាតុករ​អាវ​ក្រហម

14 ឆ្នាំ មុន

លោក​ឌី​ត​ថា​ផ​ន សា​សាក​ស្មី​ត អ្នក​នាំពាក្យ​ក្រុមប្រឹក្សាសន្ដិសុខ​ផ្ទៃក្នុង​ថៃ និយាយថា បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​អាច​មានស្ថានភាព​ធ្ងន់ធ្ងរ​កើតឡើង​បាន ព្រោះ​ក្នុងអំឡុង​ពេល​កន្លង​មក មាន​មេដឹកនាំ​ក្រុម​អាវក្រហម​ប្រកាស​ថា ឱ្យ​ត្រៀម​ដប​ម្នាក់​មួយ​ធ្វើដំណើរ​មក​ចូលរួម​បាតុកម្ម​ដែល​ក្នុង​ដប​នោះ គឺ​ត្រៀម​ដាក់​សាំង​ផង​ដែរ សំរាប់​គប់​ទប់ទល់​នឹង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច ។ លោក​បានចាត់​ទុក​ថា នេះ​ជា​ចេតនា​ដែល​ពួក​គេ​អាចបង្កើត​ភាព​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ បាន ដូច្នេះ​សមត្ថកិច្ច​នៅ​គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ​ទាំងឡាយ​ត្រូវ​បង្កើន​ ការ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ។

លោក​ឌី​ត​ថា​ផ​ន សា​សាក​ស្មី​ត អ្នក​នាំពាក្យ​ក្រុមប្រឹក្សាសន្ដិសុខ​ផ្ទៃក្នុង​ថៃ និយាយថា បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​អាច​មានស្ថានភាព​ធ្ងន់ធ្ងរ​កើតឡើង​បាន ព្រោះ​ក្នុងអំឡុង​ពេល​កន្លង​មក មាន​មេដឹកនាំ​ក្រុម​អាវក្រហម​ប្រកាស​ថា ឱ្យ​ត្រៀម​ដប​ម្នាក់​មួយ​ធ្វើដំណើរ​មក​ចូលរួម​បាតុកម្ម​ដែល​ក្នុង​ដប​នោះ គឺ​ត្រៀម​ដាក់​សាំង​ផង​ដែរ សំរាប់​គប់​ទប់ទល់​នឹង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច ។ លោក​បានចាត់​ទុក​ថា នេះ​ជា​ចេតនា​ដែល​ពួក​គេ​អាចបង្កើត​ភាព​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បាន ដូច្នេះ​សមត្ថកិច្ច​នៅ​គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ​ទាំងឡាយ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ។

ពិត​ណាស់ ចំនួន​បាតុករ​ដែលរំពឹង​ថា នឹង​មាន​ជាង​១​លាន​នាក់​នោះ តើ​នឹងមាន​ដប​សាំង​ប៉ុន្មាន ?

តាម​កាសែត​ថៃ​ថ្ងៃ​ទី​១១ កុម្ភៈ បាន ផ្សាយ​ថា លោក​ឌី​ត​ថា​ផ​ន បាន​គូសបញ្ជាក់​ថា “​បច្ចុប្បន្ន​សមត្ថកិច្ច​ប៉ូលិស​បាន​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​មានការ​ដាក់​របាំង ធ្វើការ​ត្រួតពិនិត្យ​ស្វែងរក​វត្ថុ​ខុសច្បាប់ មានដូច​ជា​គ្រាប់បែក ឬ​អាវុធ​ផ្សេង​ៗ​ទៀត ដែលនឹង​ចូល​មក​បង្កើត​ចលាចល​ឱ្យ​ក្រុម​បាតុករ និង​ប្រជាជន​កណ្ដាល​ក្រុង​បាងកក។ យើងមិន​ចង់ឱ្យ​កើត​មាន​ហេតុការណ៍​អាក្រក់ កើតឡើង​ឡើយ​។ ក្នុង​រយៈពេល​ជា​ច្រើនលើក​កន្លង​មក​មានការ​ធ្វើ​បាតុកម្ម​ក្នុង សភាព​ស្ងប់ស្ងាត់ ប៉ុន្ដែ​យើង​មិន​អាច​ប្រហែសឡើយ​។ យើង​ត្រូវ​ប្រយ័ត្នប្រយែង​លើ​មនុស្សដែល​ចូល​មក​បង្កើត​ស្ថានការណ៍​ចលាចល ដោយ​មន្ដ្រី​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ធ្វើការ​ត្រួតពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​”​។

នៅ​ពេល​មានការ​សាកសួរ​លើ​ករណី​ដែល​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​តាម​តំបន់​ក្នុង៣៨​ខេត្ដ ដែល​ជា​មូលដ្ឋាន​នៃ​ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​អាវ​ក្រហម លោក​ឌី​ត​ថា ផ​ន​បាន​ថ្លែង​ថា អាជ្ញាធរ​ក្នុង​ខេត្ដ​នីមួយ​ៗដឹង​ច្បាស់​ថា ខេត្ដ​របស់​ខ្លួន​មាន​លក្ខណៈ​ស្រួចស្រាល់​លើ​ការ​ធ្វើ​បាតុកម្ម​ធំ​នៅ​ក្នុង​តំបន់បែប​ណា ដូច្នេះ​ត្រូវ​មានការ​ត្រៀម​ថែរក្សាភាព​ស្ងប់ស្ងៀម និង​ត្រូវ​ប្រើ​កំលាំង​សមត្ថកិច្ចសម្រាប់​ថែរក្សា​សន្ដិសុខ​ឱ្យ​បាន​គ្រប់គ្រាន់ ។

ប្រភព​ខាងលើ​បាន​បន្ដ​ថា តាម​ប្រភព​ព័​ត៌មាន​ពី​មេដឹកនាំ​ក្រុម​អាវ​ក្រហម​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​អាវ​ក្រហម​កំពុង​ត្រៀមខ្លួន​ជា ស្រេច​ក្នុង​ការ​ទាមទារ​ប្រព័ន្ធ​នយោបាយ​ដ៏សម​ស្រប និង​រំពឹង​ថា នៅ​ថ្ងៃ​ទី​២០ កុម្ភៈ នឹង​មានការ​ថ្លែង​សន្និសីទ កាសែត​ស្ដី​ពី​បា​តុ កម្ម​ធំ​ជា​ផ្លូវការ និង​ជា​ការ​ធ្វើ​បាតុកម្ម​តែ​មួយលើក​ដើម្បី​ផ្ដួល​រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​ឱ្យ​បាន ទទួល​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី ហើយ​សង្ឃឹមថា​អ្វី​ៗ​គ្រប់យ៉ាង​នឹង​បញ្ចប់​នៅ​ដើមខែ​មីនាខាង​មុខ ។ ការ​ប្ដេជ្ញា​ចិត្ដ​នេះ​មិន​បាន​ធ្វើ​ឱ្យ រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​ដេក​ស្រួល​នោះ​ទេ ហើយ​អ្នក​តាមដាន​និយាយ​ថា ក្រុម​ទាហានអាច​គាំទ្រ​តែបើ​ទាហាន​ចេញ​ធ្វើ​សកម្មភាពធ្ងន់ធ្ងរ​វិបត្ដិ​ក្នុង​សង្គម​ថៃ​នឹង​ក្លាយទៅជាជំ​លោះ​កាន់តែ​ធំ​មិន​ខាន ៕