ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ប្តី​ទាំង​ប្រពន្ធ​តែ​ម្តង​ធ្វើ​បែប​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ដែល​កើតហេតុថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​១០​នាទី នៅ​ចំណុច ភូមិ​ព្រែក​សំរោង…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ដែល​កើតហេតុថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​១០​នាទី នៅ​ចំណុច ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ​០២​នាក់​ខាងលើ​មាន​១-​ឈ្មោះ ឡៅ លន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវជា​ប្តី​ឈ្មោះ អាត សំ​អន (​គេចខ្លួន​) ។ ២-​ឈ្មោះ អាត សំ​អន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្ម​កា​នី​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវជា​ប្រពន្ធ​ឈ្មោះ ឡៅ លន (​ឃាត់ខ្លួន​) ។

ដែល​វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់ (​ក្នុង​នោះ​ធំ​០១​កញ្ចប់ និង​តូច​១១​កញ្ចប់​) ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​ខ្ពស់ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ អាត សំ​អន បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន​នៅ​នឹង​ខ្លួន ។

ដោយ​មានការ​ចូលរួម​ពី​លោក ក្រុមប្រឹក្សា​ឃុំ​រកា​ខ្ពស់ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ អាត សំ​អន បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១១​កញ្ចប់​តូច កប់​ដី​ក្បែរ​ពាងទឹក​ជាប់​ផ្ទះ រួច​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។

ចំណែក​ឈ្មោះ ឡៅ លន បាន​គេចខ្លួន​បាត់ មុន​សមត្ថកិច្ច​នគរបាល​ទៅ​ដល់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អាត សំ​អន បាន​សារភាព​ថា ប្តី​របស់​ខ្លួន​ឈ្មោះ ឡៅ លន បាន​ទៅ​ទិញ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់ មិនដឹង​តម្លៃ​ប៉ុន្មាន យក​មក​រំលែក​លក់ ក្នុង​០១​កញ្ចប់​តូច តម្លៃ​២០,០០០​រៀល ។ ចំណែក​លុយ​បាន​ពី​ការ​លក់​គ្រឿងញៀន​ចាយ​រួម​គ្នា ។បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ