ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ខាងជើង​មាន​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ឱកាស​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក ​MOON JAE IN​ នៅ​ប្រទេស​បារាំង កាសែត​បារាំង​ LE…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ឱកាស​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក ​MOON JAE IN​ នៅ​ប្រទេស​បារាំង កាសែត​បារាំង​ LE FIGARO​ រាយការណ៍​នា​ថ្ងៃ​ទី​១៥​តុលា​ថា លោក​ MOON អះអាង​ថា សម​ភាគី​កូរ៉េ​ខាង​ជើង​លោក​គី​ម​ ជុង​អ៊ុ​ន ​ពិតជា​មាន​ឆន្ទៈ​ស្មោះ​ចំពោះ​ការ​រំសាយ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក​។

ក្នុង​បទ​សម្ភាសន៍​នោះ​លោក ​MOON​ ថ្លែង​ថា ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​របស់​យើង​៣​លើក​​នា​ឆ្នាំ​នេះ ខ្ញុំ​អាច​កត់សម្គាល់​ឃើញ​ថា​ លោក​គី​ម ​មាន​ទស្សនៈ​ច្បាស់លាស់​ចំពោះ​ភាព​រុងរឿង​ និង​សន្តិភាព នៅ​កូរ៉េ​​ខាងត្បូង​ និង​កូរ៉េ​ខាងជើង ​ហើយ​ក៏​មាន​ឆន្ទៈ​ម៉ឺង​ម៉ាត់​មួយ​​ដែរ ក្នុង​លក្ខខណ្ឌ​ដែល​របប​របស់​លោក​ត្រូវ​បាន​ធានា បូជា​រាល់​ថាមពល​របស់​លោក​ចំពោះ​ការ​អភិ​វ​ឌ្ឃ​ន៍​សេដ្ឋកិច្ច​របស់​ប្រទេស​លោក ដោយ​សុខចិត្ត​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បន្ត​ទៀត​ថា ក្នុង​ពេល​ជួប​គ្នា​ទាំងនោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជំនឿ​ជាក់​ថា លោក​គី​ម​ បាន​ធ្វើការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​។​ ខ្ញុំ​ជឿ​ថា​ ការ​រំសាយ​នុយក្លេអ៊ែរ​ពេល​នេះ​ក្លាយជា​ផ្លូវការ​ទោះជា​ក្នុង​ផ្ទៃ​សង្គម​កូរ៉េ​ខាង​ជើង។

ការ​ខិតចូល​ជិត​គ្នា​ខាង​ការទូត​រយៈពេល​ចុង​ក្រោយ​នេះ រវាង​កូរ៉េ​ទាំង​២ ​និង​រវាង​កូរ៉េ​ខាងជើង​ និង​សហរដ្ឋអាមេរិក អាច​សម្រាល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បណ្ដាល​មក​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

លោក​ MOON ​ក៏​មាន​បំណង​ចង់​ឲ្យ​លោក​គី​ម ​ជុង​អ៊ុ​ន ​និង​លោក​ដូ​ណា​ល់​ ត្រាំ ធ្វើ​ឲ្យ​សម្រេច​ពេល​ជួប​គ្នា​កំពូល​លើក​ទី​២ ​របស់​អ្នក​ទាំង​២​នូវ​កិច្ចព្រមព្រៀង លើ​វិធានការ​ជាក់ស្ដែង​នានា ហើយ​យល់​ថា​ ការ​ប្រកាស​ពី​ការ​បញ្ចប់សង្គ្រាម​កូរ៉េ​នឹង​ជា​ចំណុច​ចាប់ផ្ដើម​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ