ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើកមាស​ផ្ទុក​ជំងឺ​កាមរោគ កំពុង​វាយលុកគួរ​ឱ្យ​បារម្ភ

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​អណ្តើកមាស​ពពួក Harlequin ដែល​មាន​ស្លាប​ពណ៌​ខ្មៅ មាន​ផ្ទុក​ជំងឺ​កាមរោគ​ហៅ​ថា Laboulbeniales…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​អណ្តើកមាស​ពពួក Harlequin ដែល​មាន​ស្លាប​ពណ៌​ខ្មៅ មាន​ផ្ទុក​ជំងឺ​កាមរោគ​ហៅ​ថា Laboulbeniales ដែល​ឆ្លង​តាម​ការ​ពាក់​គ្នា​រវាង​អណ្តើកមាស និង​អណ្តើកមាស​។

ពួក​វា​កំពុង​តែ​វាយលុក​នៅ​ចក្រភព​អង់គ្លេស ដែល​អាច​ធ្វើ​ឲ្យ​ពពួកសត្វ​អណ្តើកមាស​ផ្សេង​ទៀត​ឆ្លង​ជំងឺ​នេះ​នៅ​ពេល​វា​ពាក់​គ្នា​។ វា​មាន​ផ្ទុក​ប៉ារ៉ាស៊ីត​ផ្សិត ដែល​អាច​ចម្លង​ពី​សត្វ​ឈឺ​ទៅ​សត្វ​មិន​ឈឺ​។

អ្នកជំនាញ​ប្រាប់​ថា ប្រជាជន​នៅ​ទីនោះ គួរតែ​បិទ​បង្អួច​ឲ្យ​ជិត​កុំ​ឲ្យ​វា​ចូល​ទៅ​ក្នុងផ្ទះ​។ វា​មិន​ឆ្លង​មក​មនុស្ស​ទេ​។ តែ​អ្វី​ដែល​គេ​បារម្ភ គឺ​ខ្លាច​វា​ឆ្លង​ទៅ​សត្វ​អណ្តើកមាស​ផ្សេង​ទៀត​នៅ​ក្នុងស្រុក ដែល​មិន​ឈឺ​។

លោក Steve McGrail នាយក​ក្រុមហ៊ុន​សម្លាប់សត្វ​ចង្រៃ Pro Kill Environment បាន​មាន​ប្រសាសន៍​ថា​៖ «​វា​មិនមែន​ជា​ពូជ​សត្វ​ក្នុងស្រុក​ទេ​។ ពួក​វា​នឹង​មក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ពួក​វា​នឹង​មក​ពពាក់ពពូន​គ្នា​នៅ​ជុំ​ស៊ុម​កញ្ចក់​បង្អួច ដើម្បី​បន្ត​ពូជ​ញាស់​ពង​»​។

អ្នក​វិទ្យាសាស្ត្រ​ថា ពួក​វា​ពិតជា​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពូជ​សត្វ​អណ្តើកមាស​ក្នុងស្រុក ព្រោះតែ​វា​អាច​ចម្លង​មេរោគ​តាម​រយៈ​ការ​រួម​ភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ