ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជា​បន្តបន្ទាប់​នៅ​ខណ្ឌឫស្សីកែវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពី​រក​ណី​ផ្សេង​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៨​នេះ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ៤​កញ្ចប់​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពី​រក​ណី​ផ្សេង​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៨​នេះ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ៤​កញ្ចប់​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា ករណី​ទី​១-​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​ខណ្ឌ​
ឫ​ស្សី​កែវ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥​ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ក្រុម​ទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ​ដោយ​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន នោះ​១-​ឈ្មោះ ង្វៀ​ង​វាំង​ញី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ២-​ឈ្មោះ​យ៉ា ប្រ​ហ៊ី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ខ្មែ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ផ្ទះ​លេខ​៣៦៥ ក្រុម​៥ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ និង​៣-​ឈ្មោះ​ង្វៀ​ង ធី​ជី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្រុម​៤ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២​។

ដោយឡែក ករណី​ទី​២-​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​ទី​៧ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​។

ជនសង្ស័យ​ម្នាក់ដែល​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ​ឈ្មោះ ម៉ើ ហ្វា​រី​និ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​ជា​​ខ្មែរ​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ផ្ទះ​លេខ​៥៦៥ ក្រុម​១ ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១​។

ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ឫ​​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ