ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ហែ​ព្រះមហាក្សត្រ ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ហែព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្ដម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ហែព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្ដម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ​នរោត្ដម​មុនីនាថ​សីហ​នុ​ក្នុង​ពិធី​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​បរម​រតន​កោដ្ឋ​សម្តេចព្រះ​នរោត្ដម​សីហ​នុ​គម្រប់​ខួប​៦​ឆ្នាំ​គត់ នៅ​ព្រះ​បរមរាជវាំង ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​អញ្ជើញ​ហែ​ព្រះ​មហា​ក្ស​ក្រ និង​សម្តេចម៉ែ​ស្រប​ពេល​ដែល​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយ​ដ៏​ធំធេង​បំផុត ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ។

កូនចៅ​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស និង​មន្ត្រីរាជការ សូម​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​ព្រះករុណា​បាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ សូម​ស្តេច​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ ។

សូម​ជម្រាប​ថា ពិធី​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​សម្តេចព្រះ​នរោត្ដម សីហ​នុ​គម្រប់​ខួប​៦​ឆ្នាំ​គត់ ដែល​ព្រះ​អង្គ​បាន​សោយ​ទិវង្គត នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ