ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​៧​ ដែល​អ្នក​ម្តាយ​គួរ​ផ្តល់​ឱ្យ​កូនស្រី

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កូនស្រី​អ្នក​ខូច នៅ​ពេល​ពេញវ័យ អ្នក​គួរតែ​ផ្តល់​យោបល់​៧​នេះ​ដល់​នាង ។ 1.​កូន​មិន​គួរ​តែងតែ​កើតទុក្ខ​ព្រោះតែ​សំបក​ក្រៅ​នោះ​ទេ ព្រោះ​មនុស្ស​ទាំងឡាយ​មាន​ទស្សនៈ​ខុស​គ្នា​ចំពោះ​សម្រស់ ។ ដូចនេះ​កូន​មិន​ចាំបាច់​កែប្រែ​ខ្លួន​ខ្លាំង​ក៏​ស្អាត​ដែរ ។ 2.​កូន​មិន​គួរ​ទៅ​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​ដែល​មាន​ប្រពន្ធ​រួច​ហើយ​នោះ​ទេ…

ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កូនស្រី​អ្នក​ខូច នៅ​ពេល​ពេញវ័យ អ្នក​គួរតែ​ផ្តល់​យោបល់​៧​នេះ​ដល់​នាង ។

1.​កូន​មិន​គួរ​តែងតែ​កើតទុក្ខ​ព្រោះតែ​សំបក​ក្រៅ​នោះ​ទេ ព្រោះ​មនុស្ស​ទាំងឡាយ​មាន​ទស្សនៈ​ខុស​គ្នា​ចំពោះ​សម្រស់ ។ ដូចនេះ​កូន​មិន​ចាំបាច់​កែប្រែ​ខ្លួន​ខ្លាំង​ក៏​ស្អាត​ដែរ ។

2.​កូន​មិន​គួរ​ទៅ​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​ដែល​មាន​ប្រពន្ធ​រួច​ហើយ​នោះ​ទេ ព្រោះ​អាច​នាំ​រឿង​ដាក់ខ្លួន​បាន ។

3.​កូន​មិន​គួរ​ជឿជាក់​អ្នក​ដទៃ​ដោយ​ងាយស្រួល​នោះ​ទេ ព្រោះ​កូន​មិន​អាច​មើល​ដឹងចិត្ត​របស់​អ្នក​ទាំងនោះ​ឡើយ ។ ជា​ពិសេស​កូន​មិន​គួរ​សេព​គ្រឿង​ស្រវឹង ឬ​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​គ្រប់ពេល ។

4.​កូន​មិន​គួរ​ចាយវាយ​ច្រើន​ឡើយ ដោយ​ចេះ​សន្សំ​ខ្លះ ទើប​អាច​ផ្តល់​ជា​ប្រយោជន៍​ដល់​កូន​បាន​ក្នុង​ថ្ងៃ​អនាគត ។

5.​កូន​មិន​គួរ​បាត់បង់​ជំនឿ​ចិត្ត ហើយ​មើលងាយ​ខ្លួនឯង​នោះ​ទេ ទោះបីជា​ជួបនឹង​ឧបសគ្គ​​អ្វី​ក៏​ដោយ ។ កូន​គួរតែ​ខិតខំ​ប្រឹងប្រែង​ពុះពារ​ឲ្យ​បាន ។

6.​កូន​គួរតែ​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព នៅ​ពេល​ដែល​កូន​ចង់​ជោគជ័យ ។

7.​កូន​គួរតែ​ចាំ​ថា​មាន​ម៉ាក់​ប៉ា​នៅ​ពីក្រោយ​ចាំ​គាំទ្រ និង​ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន​គ្រប់​ពេល (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ