ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាច​ចាកចេញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​យល់​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក គឺ​លោក ​JIM MATTIS​ ជា​អ្នក​ប្រជាធិបតេយ្យ​មួយ​ប្រភេទ ដែល​អាច​​ចាក​ចេញពី​រដ្ឋាភិបាល​ក្នុង​ពេល​ឆាប់​ៗ តែ​លោក​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ការ​និយាយ​ពី​ភាព​ច្របូកច្របល់​ក្នុង​សេត​វិមាន​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​យល់​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក គឺ​លោក ​JIM MATTIS​ ជា​អ្នក​ប្រជាធិបតេយ្យ​មួយ​ប្រភេទ ដែល​អាច​​ចាក​ចេញពី​រដ្ឋាភិបាល​ក្នុង​ពេល​ឆាប់​ៗ តែ​លោក​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ការ​និយាយ​ពី​ភាព​ច្របូកច្របល់​ក្នុង​សេត​វិមាន​។

តាម​កម្ម​វិធិ​ទូរទស្សន៍ ៦០​នាទី ទូរទស្សន៍​អា​មេ​រិ​ក​ CBS​ កាលពី​ថ្ងៃ​ទី​១៤ ​តុលា​ បាន​ដក​ស្រង់​សម្ដី​លោក​ត្រាំ​ដែល​និយាយ​ថា កាលពី​២​ថ្ងៃមុន​ខ្ញុំ​បាន​រួម​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក​ MATTIS ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់​ថា ​លោក​ MATTIS​ នឹង​អាច​ចាកចេញ​ក្នុង​ពេល​ណាមួយ​។​ មនុស្ស​ច្រើន​នាក់​នឹង​ចាកចេញ​។

បើ​តាម​សៀវភៅ​របស់​អ្នកកាសែត​ស៊ើ​ប​អង្កេត​លោក​ BOB WOODWARD បាន​​ចេញ​ផ្សាយ​កាលពី​ខែកញ្ញា​ថា លោក​ MATTIS មាន​ពាក្យ​រិះគន់​ខ្លាំង​បំផុត​ចំពោះ​លោក​ត្រាំ​។

ពេល​សួរ​លោក​ពី​ព័ត៌មាន​អំពី​ភាព​ច្របូកច្របល់​ក្នុង​សេត​វិមាន ដោយសារ​ការ​ចាកចេញ​ឬ​ការ​ដកហូត​តំណែង​អ្នក​ទទួលខុសត្រូវ​ច្រើន​នាក់ លោក​ត្រាំ​អះអាង​ប្រាប់​កម្មវិធី​ទូរទស្សន៍ ៦០​នាទី ថា ​ទាំងនោះ​សុទ្ធតែ​ជា​ព័ត៌មាន​ខុស​ទាំងអស់​។ ​ទោះបី​យ៉ាងណា​លោក​​គូសបញ្ជាក់​ថា មនុស្ស​ច្រើន​នាក់​នឹង​ចាកចេញ​។ ​ខ្ញុំ​កំពុង​តែ​រៀបចំ​ឡើង​វិញ ហើយ​នោះ​ជា​សិទ្ធិ​របស់ខ្ញុំ​។​ខ្ញុំ​យល់​ថា ​យើង​នឹង​មាន​រដ្ឋាភិបាល​ល្អ​មួយ​។ ​ខ្ញុំ​ពុំ​សប្បាយចិត្ត​ឡើយ​ជាមួយ​មនុស្ស​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ