ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យម៉្លេះ! វិធីទាំង​នេះ​​ធ្វើ​ឱ្យ​ស្គម​មិនបាច់​តម​អាហារ​ទេ

5 ឆ្នាំ មុន

វិធី​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​ស្គម​បាន ដោយ​មិន​ចាំបាច់​តម​អាហារ​នោះ​ទេ ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដូច​ជា ៖ សាច់​ត្រី តៅហ៊ូ…

វិធី​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​ស្គម​បាន ដោយ​មិន​ចាំបាច់​តម​អាហារ​នោះ​ទេ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដូច​ជា ៖ សាច់​ត្រី តៅហ៊ូ សាច់​មាន់​កន្លែង​ទ្រូង ដើម្បី​ផ្តល់​ថាមពល​គ្រប់គ្រាន់​ដល់​រាង​កាយ​អ្នក ថែម​ទាំង​អាច​ជួយ​អ្នក​ឲ្យ​ស្គម​បាន​ទៀត​ផង ។

2.​អ្នក​គួរតែ​ផ្លាស់​ប្តូរ​ចលនា​នៃ​ការ​ហាត់ប្រាណ​របស់​អ្នក ដោយ​ប្តូរ​មក​ចលនា​ថ្មី ទើប​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​រាងដូចជា​តារា​។ ជា​ពិសេស ការ​ហាត់ប្រាណ​នេះ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើត​ជំងឺ​ផង​ដែរ ។

3.​អ្នក​គួរតែ​ប៉ូវ​វីតាមីន​B និង​C ព្រោះ​វីតាមីន​ពីរ​ប្រភេទ​នេះ​ជា​ជំនួយការ​ដ៏​ល្អ​សម្រាប់​នារី​ដែល​ចង់​ទទួល​បាន​រាង​ដែល​ខ្លួន​ប្រាថ្នា ។ ជា​ពិសេស​វីតាមីន​ទាំងនេះ​ក៏​អាច​ជួយ​ទ្រទ្រង់​រាង​កាយ​អ្នក​មិន​ងាយ​បាក់​ផង​ដែរ ។

4.​អ្នក​អាច​ហាត់​យូ​ហ្កា​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ថែម​ទាំង​អាច​រក្សា​សម្រស់​អ្នក​បាន​ទៀត​ផង ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ចាស់​ឡើយ ស្បែក​អ្នក​នឹង​នៅ​ក្មេង​ជា​និច្ច ។

5.​អ្នក​គួរតែ​ធ្វើ​ឲ្យ​បាន​ចូល​គេង​ពី​ព្រលឹម ដោយ​មិន​គួរ​ចូល​គេង​យប់​ជ្រៅ​ឡើយ ព្រោះ​ការ​ចូល​គេង​មិន​មាន​ពេលវេលា​ច្បាស់លាស់​បែប​នេះ អាច​ធ្វើ​ឲ្យ​រាង​អ្នក​ឆាប់​ធាត់​ណាស់ ។

ដូចនេះ​អ្នក​អាច​សាកល្បង​ធ្វើ​តាម​វិធី​ទាំងនោះ​បាន ដើម្បី​ការពារ​រាង​អ្នក​ឲ្យ​នៅ​ស្អាត​ដដែល មិន​ប្រែប្រួល (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ