ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ជួយ​សង្គ្រោះ​… តែ​មិន​អាច​ជួយ​លោក​មន្ត្រី​នគរបាល​បាន​!!!

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​អង្គុយ​ច្រៀង​លេង ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ម៉ោង​៦​និង​៤៥ នាទី ថ្ងៃ​ទី​១៥ ខែតុលា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​អង្គុយ​ច្រៀង​លេង ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ម៉ោង​៦​និង​៤៥ នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨។

បើ​តាម​លោក​វរសេនីយ៍ត្រី វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា «មន្ត្រី​នគរបាល​ដែល​ស្លាប់​ខាងលើ​នេះ ឈ្មោះ ពិន ហ៊ា​ង ឋានន្តរសក្តិ​ព្រិ​ន្ទ​បាល​ឯក ជា​មន្ត្រី​ប្រចាំការ​នៅ​ស្នាក់​ការ​ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្តោះអាសន្ន​របស់​ប៉ុស្តិ៍​នគរបាល​ស្រែ​ឈូក គោលដៅ​៣ ភូមិ​ព្រះ​រណែង​ខ្ទង់​។

លោក​អធិការ​បន្ត​ថា មន្ត្រី​នគរបាល​ខាងលើ​ពេល​ក្រោក​ពី​ព្រឹក​បាន​ច្រៀង​លេង​ចំនួន​២​បទ បន្ត​មក​ក៏​ទៅ​លុបមុខ ស្រាបតែ​ដួល​សន្លប់​តែ​ម្តង ក្រោយ​ពេល​កម្លាំង​ប្រជា​ការពារ និង​អ្នក​ជិតខាង​ធ្វើការ​ជួយ​សង្គ្រោះ​ក៏​ដោយ ក៏​លោក​ព្រិ​ន្ទ​បាល​ឯក ពិន ហ៊ា​ង បាន​ទទួលមរណភាព​បាត់​ទៅ​ហើយ​»​។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា «​មន្ត្រី​នគរបាល​ខាង​លើ កន្លង​មក មិន​មាន​ជំងឺ​ប្រចាំ​កាយ​នោះ​ទេ ប៉ុន្តែ​គាត់​ឧស្សាហ៍​ផឹកស្រា​មិនសូវ​លស់​ថ្ងៃ។ ហើយ​មុន​ពេល​កើតហេតុ បើ​តាម​សាច់ញាតិ​ឲ្យ​ដឹង​ថា គាត់​បាន​ផឹកស្រា​ស្រវឹង​អត់​ហូប​បាយ​តាំងពី​ល្ងាច លុះ​ព្រឹក​ឡើង​ស្រាប់តែ​ជួប​គ្រោះ​អកុសល​នេះ​តែ​ម្តង​»​។

តាម​កាស​ន្ឋិ​ដ្ឋា​ន​របស់​សមត្ថកិច្ច គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ហើយ​បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​ស្រែ​ឈូក កំពុង​ធ្វើ​ដំណើរ​ទៅ​យក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ