ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៩​ខែ​រន្ទះបា.ញ់ និង​ខ្យល់​កន្ត្រាក់​ ស្លា.ប់​និង​របួស​ជាង​២០០​នាក់ ងាប់​គោក្របី​១០១​ក្បាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​គិត​ពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំ​២០១៨ កម្ពុជា​ទទួល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​មាន : ​ខ្យល់​កន្ត្រាក់​កើត​មាន​ចំនួន​១៧៤​លើក​នៅ​ទូ​ទាំង​ប្រទេស រង​ការ​ការ​ខូចខាត រលំ​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​គិត​ពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំ​២០១៨ កម្ពុជា​ទទួល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​មាន :

​ខ្យល់​កន្ត្រាក់​កើត​មាន​ចំនួន​១៧៤​លើក​នៅ​ទូ​ទាំង​ប្រទេស រង​ការ​ការ​ខូចខាត រលំ​ផ្ទះ និង​ខូចខាត​ធ្ងន់ធ្ងរ​៥៧៤​ខ្នង របើក​ដំបូលផ្ទះ​និង​ខូចខាត​មធ្យម​២៣៥៦​ខ្នង របើក​ដំបូល​សាលារៀន​២៣​អគារ រលំ​បាក់​ផ្ទាំង​ប៉ាណូ​៣​កន្លែង រលំ​បាក់​បង្គោល​ភ្លើង​៥​កន្លែង រលំ​បាក់​អង់​តែ​ន​ទូរទស្សន៍​១​កន្លែង លិច​ទូក​នៅ​សមុទ្រ​២​គ្រឿង រង​គ្រោះ​ស្លាប់​៦​នាក់​របួស​៣៨​នាក់ ។

រន្ទះបាញ់ : ការ​ទទួល​រង​គ្រោះ​ដោយសារ​រន្ទះបាញ់ : ស្លាប់​៩៦​នាក់ របួស​៦៣​នាក់ ងាប់​គោក្របី​១០១​ក្បាល ខូចខាត​ផ្ទះ​១២​ខ្នង អគារ​ទីចាត់ការ​សាលា​១​ខ្នង ។ – អគ្គិភ័យ​រង​គ្រោះ​ធំ​ៗ​ក្នុង​រយៈពេល​៩​ខែ​មាន : ឆេះ​តូប​លក់ដូរ​៩៤៣​តូប រោង​មហោស្រព​២កន្លែង រោងចក្រ​៣​កន្លែង រោង​ម៉ាស៊ីនកិនស្រូវ​១​កន្លែង ឃ្លាំង​ស្តុក​សម្ភារ​៦​កន្លែង ព្រៃ​លិច​ទឹក​៤៩​ហិ​កតា​និង​ចំការ​ស្វាយចន្ទី និង​អំពៅ​៨៦៣​ហិ​កតា ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា : ព្យុះ​ក្នុង​តំបន់​បាន​កើតឡើង​ចំនួន​២៥​និង​មាន​តែ​ព្យុះ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បង្ក​ឲ្យ​មាន​ឥទ្ធិពល​បន្ទាប់​ដ​លើ​ភូមិសាស្ត្រ​កម្ពុជា​និង​មាន​ព្យុះ​២​មាន​ឥទ្ធិពល​ដល់​អាង​ទន្លេមេគង្គ​លើ ។

ប្រព័ន្ធ​សម្ពាធ​ដែល​កើត​មាន​កន្លង​មក​ឲ្យ​មាន​ភ្លៀង​និង​ខ្យល់​បក់​បោក​ខ្លាំង​នៅ​តាម​តំបន់​មួយ​ចំនួន​តាម​ឆ្នេរសមុទ្រ តំបន់​ពាយ័ព្យ ភាគ​ឥ្ឍ​សាន​និង​តាម​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ។ ដោយឡែក​ជំងឺផ្តាសាយបក្សី A(H1N1) កើត​មាន​ចំនួន​៤​លើក នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ​និង​រាជធានី​ភ្នំពេញ ដែ​ល ក្នុង​​នោះ​មាន​សត្វ​មាន់​និង​ទា​ត្រូវ​បាន​ងាប់​និង​កម្ទេច​ចោល ដោយ​មាន​កិច្ចសហការ​ទាន់​ពេលវេលា​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ។

ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ឲ្យ​មានការ​ឆ្លង​រាលដាល​បន្ត​និង​បាន​អនុវត្ត​នូវ​វិធានការ​បសុ
ព្យាបាល​នៅ​តាម​មូលដ្ឋាន​រង​គ្រោះ​រួម​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​កសិដ្ឋាន​និង​លំនៅ​ដ្ឋា​ន ការ​ផ្សព្វផ្សាយ​អប់រំ ការ​បិទ​និង​ចែក​ប័ណ្ណ​ផ្សព្វផ្សាយ អំពី​ការ​ការពារ​ជម្ងឺផ្តាសាយបក្សី​ផង​ដែរ ។ រីឯ​ជម្ងឺ​គ្រុម​ឈាម​គិត​ត្រឹម​ថ្ងៃ​ទី​១៥ សីហា អត្រា​ឈឺ​ដោយ​ជម្ងឺគ្រុនឈាម​មាន​៧១២៣ករណី​និង​ការ​ទទួល​រង​គ្រោះ​ស្លាប់មាន​១១​នាក់ ។

– ការ​បាក់​ច្រាំង​ទន្លេ ស្ទឹង កើតឡើង​៩​លើក​ក្នុង​រដូវប្រាំង នៅ​ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្ត​ត្បូងឃ្មុំ​និង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​មានផ្ទះ​ខូចខាត​ចំនួន​១៣​ខ្នង និង​រុះរើ​ចេញ​២២​ខ្នង ។ ក្នុង​រដូវវស្សា​កើត​មាន​ចំនួន​៣៦​លើក នៅ​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ រាជធានី​ភ្នំពេញ ខេត្តកណ្តាល​និង​ខេត្តបាត់ដំបង ធ្វើ​ឲ្យ​មានការ​រំកិល​និង​រុះរើ​លំនៅ​ដ្ឋា​នចំនួន​២២​ខ្នង​និង​ការ​បាក់​ច្រាំង​ទន្លេ​មាន​ប្រវែង​១១,១៣៤​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​ទៅ​២០​ម៉ែត្រ ក្នុង​នោះ​នៅ​ខេត្តកំពង់ចាម​មានមណ្ឌល​សុខភាព​១​កន្លែង​និង​វត្ត​អារាម​ចំនួន​២​ប្រឈម​នឹង​ការ​បាក់​ច្រាំង ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា : ទឹក​បឹង​ទន្លេសាប​ចាប់ផ្តើម​ហូរ​ចេញ​នៅ​ដើមខែ​តុលា​នេះ មុន​ពេល​ធម្មតា​ប្រមាណ​មួយ​ខែ បន្ទាប់​ពី​ទន្លេមេគង្គ​មានការ​ស្រក​ចុះ​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​មក ស្រប​ពេល​ដែល​ស្ថាន
ភាព​ភ្លៀង​រដូវវស្សា​នៅ​តំបន់ខ្ពង់រាប​ចាប់ផ្តើម​ចុះ​ខ្សោយ ។

សម្រាប់​តំបន់​ទំនាប​កណ្តាល​ទឹកភ្លៀង​អាច​នឹង​អូស​បន្លាយ​ដល់​ពាក់កណ្តាល​ខែវិច្ឆិកា ហើយ​ក្នុង​នេះ​អាជ្ញាធរ​មូលដ្ឋាន​រួម​និង​ក្រសួងជំនាញ​កំពុង​ព​ន្លឿ​ន​ការ​ចែក​ស្រូវពូជ​ដល់​កសិករ​ដើម្បី​ធ្វើការ​ស្តារ​ឡើង​វិញ​នូវ​ផលដំណាំ​បន្ទាប់​ពី​ទឹកបាន​ស្រក​ផុត​ពី​ស្រែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ